Halloween Costume ideas 2015

របៀប​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​ព្រឹត្តិ​ការណ៍​របស់ Apple ដាក់​បង្ហាញ iPhone ជំនាន់ថ្មី!

ព្រឹត្តិការណ៍របស់ Apple នឹងបើកជា ផ្លូវការ ដែលយើងអាច ដឹងបាន ថាជា iPhone 7 និង iPhone 7 Plus ហើយប្រហែល ជាគ្មាន iPhone 7 Pro នោះទេ។ ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើម នៅថ្ងៃទី 7 ខែកញ្ញា ម៉ោង 10 នៅ សហរដ្ឋអាមេរិច ដែលត្រូវឈាន ចូលដល់ ថ្ងៃទី 8 ខែកញ្ញា ម៉ោង 12 រំលងអធ្រាតនៅក្នុង ប្រទេសយើង ដូចនេះអ្នកដែល ចង់តាមដាន ទស្សនា ត្រូវអត់ងងុយ នៅថ្ងៃ ស្អែកនេះ។


នៅពេលនេះ Apple បានបើក វេបសាយ សម្រាប់ឲ្យយើង ត្រៀមតាមដាន ព្រឹត្តិការណ៍នោះហើយ ដូចរាល់ដង អញ្ចឹងដែរ។ សម្រាប់មិត្ត អ្នកអាន ដែលចង់តាមដាន ទស្សនាព្រឹត្តិការណ៍ នោះ អាចរក្សាទុក លីងខាង ក្រោមនេះ ដើម្បីដល់ពេល បើក ព្រឹត្តិការណ៍ភ្លាម អ្នកអាចទស្សនា បានភ្លាម។
  • សម្រាប់ការទស្សនានៅលើ Apple TV 4, Apple TV 3 និង Apple TV 2, Mac, iPad, iPhone និង iPod Touch ត្រូវ ចុចត្រង់នេះ ដើម្បីទៅកាន់ វេបសាយ នោះ ជិតដល់ពេល ដាក់បង្ហាញ Apple និងបើកដំនើរការ ផ្ទាំងវីដេអូភ្លាម ដែលនៅពេលនេះ មិនទាន់មាន ផ្ទាំងវីដេអូ នៅឡើយទេ
  • សម្រាប់កុំព្យូទ័រដំនើរការ Windows 10 ត្រូវចូលតាម លីងនេះ ដើម្បីអាច ទស្សនាបាន អ្នកត្រូវ ប្រើប្រាស់ Browser ឈ្មោះ Microsoft Edge (Browser ផ្សេងៗ ដូចជា Chrome និង Firefox មិនអាចទស្សនា បានទេ)

សម្រាប់ការទស្សនាលើ ស្មាតហ្វូន Android និងកុំព្យូទ័រ ដំនើរការ Windows 8.1 ពីជំនាន់ ចុះក្រោម មិនទាន់មាន លីងដាក់ឲ្យ មើលច្បាស់លាស់ នៅឡើយទេ ដូចនេះយើង នឹងអាប់ដេត ពត៌មាននេះ នៅពេល បន្ទាប់ទៀត ពេលដែលទទួល បានលីង ច្បាស់លាស់។

Source : Cambo-Report

Post a Comment

LibraryKhmer

{facebook#YOUR_SOCIAL_PROFILE_URL} {twitter#YOUR_SOCIAL_PROFILE_URL} {google-plus#YOUR_SOCIAL_PROFILE_URL} {pinterest#YOUR_SOCIAL_PROFILE_URL} {youtube#YOUR_SOCIAL_PROFILE_URL} {instagram#YOUR_SOCIAL_PROFILE_URL}

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget