Halloween Costume ideas 2015

មនុស្ស​ស្រី​សួរ​នាំ​ច្រើន​ ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ធុញ​ទ្រាន់​ឬ​???


មនុស្ស​ស្រី​មាន​សញ្ជាតិ​ញាណ​ម្យ៉ាង​គឺ​ពូកែ​សួរ ពេល​ខ្លះ​នាង​សួរ​ព្រោះ​បារម្ភ ពេល​ខ្លះ​សួរ​ព្រោះ​សង្ស័យ​ ពេលខ្លះ​សួរព្រោះ​ប្រច័ណ្ឌ​ ពេលខ្លះ​សួរព្រោះ​ខឹង។​ បើ​នាង​មិន​ខ្វល់​ពី​មនុស្ស​ប្រុស​ម្នាក់​ហ្នឹង​ទេ​ នាង​មិនចាំបាច់​ចំណាយ​ពេលទៅគិត​រក​សំណួរ​ដើម្បី​សួរ​ឡើយ​ ផ្ទុយទៅ​វិញ​ ការ​សួរ​របស់​នាង​ បែរ​ជា​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​មាន​អារម្មណ៍​ថា​ចាប់​ផ្តើម​ធុញ​ទ្រាន់​។

គ្មានមនុស្សស្រីណាដែលមិនចេះប្រច័ណ្ឌ មិនចេះខឹង មិនចេះសង្ស័យ មិនចេះអន់ចិត្តឡើយ ព្រោះទាំងអស់នេះគឺជាសារជាតិរបស់មនុស្សស្រី ហើយនិងហេតុផលសំខាន់ម្យ៉ាងទៀត ព្រោះនាងស្រលាញ់មនុស្សប្រុសម្នាក់ហ្នឹង។ បើមនុស្សប្រុសមិនធ្វើខ្លួនប្លែកៗ មិននិយាយស្តីខុសពីមុន  មិនព្រងើយកន្តើយនឹងនាង មិនចូលចិត្តជ្រួញចិញ្ចើមពេលនៅជាមួយនាង មិនលាក់បាំងពីក្រោយខ្នងនាង ទេ នាងក៏មិនចាំបាច់ចំណាយពេលទៅគិតខ្វល់ និង រកសំណួរដើម្បីសួរចង់ដឹងទេ។ ជឿទៅ! ពេលខ្លះគ្រាន់តែរឿងតូចមួយទេ តែមនុស្សស្រីអាចរកសំណួរសួរបានរាប់មិនអស់ ព្រោះនាងចង់មានភាពកក់ក្តៅក្នុងចិត្ត ចង់បំបាត់អារម្មណ៍សង្ស័យរបស់ខ្លួន និង ចង់ឲ្យមនុស្សប្រុសម្នាក់នោះខ្វល់ពីនាង។ និយាយទៅ វាក៏មិនខុសអ្វីណាស់ណានោះទេ ដែលមនុស្សប្រុសមានអារម្មណ៍ថាធុញថប់ ពេលដែលចង់មានជីវិតផ្ទាល់ខ្លួនខ្លះ មិនចង់ឲ្យមនុស្សស្រីមកបិទសិទ្ធិ មកឃាំងឃាត់គ្រប់ពេល តែអ្នកមានធ្លាប់គិតដែរអត់ថា ប្រសិនបើអ្នកចង់មានជីវិតផ្ទាល់ខ្លួន ហើយធុញទ្រាន់នឹងឆ្លើយសំណួរដែលនាងចង់ដឹងពីអ្នក តើអ្នកចាំបាច់អីចូលមកក្នុងជីវិតនាងធ្វើអី ចាំបាច់អីធ្វើឲ្យក្នុងជីវិតនាងមានចំណែកដ៏ធំមួយសម្រាប់អ្នកធ្វើអី ហើយចាំបាច់អីដែលធ្វើឲ្យមនុស្សស្រីម្នាក់ធ្លាប់តែមានពេលវេលាខ្វល់ពីខ្លួនឯងយ៉ាងច្រើន បែរជាបង្វែរពេលវេលាទាំងនោះមកខ្វល់ពីអ្នកទៅវិញ???


តាមការពិត មនុស្សប្រុសម្នាក់នោះមិនដឹងទេថាខ្លួនឯងសំណាងប៉ុណ្ណានោះ ដែលត្រូវទទួលបានការយកចិត្តទុកដាក់ពីមនុស្សស្រីដែលខ្លួនធ្លាប់និយាយថាស្រលាញ់រហូតអស់មួយជីវិតពេលដែលចាប់ផ្តើមតាមស្រលាញ់នាងដំបូងនោះយ៉ាងណា។ កុំគំហកឲ្យនាង កុំស្តីឲ្យនាង កុំធុញទ្រាន់នឹងនាង​ កុំទុកនាងចោល ពេលដែលនាងសួរនាំច្រើន ផ្ទុយទៅវិញ គួរតែសប្បាយចិត្តទៅ ព្រោះមិនអញ្ចឹងទេ ថ្ងៃណាមួយ អ្នកនឹងស្តាយក្រោយជាមិនខាន។ អ្នកនឹងស្តាយដែលបណ្តោយឲ្យមនុស្សស្រីដែលចំណាយពេលរបស់នាងមិនគិតខ្វល់ធ្វើអ្វីដើម្បីខ្លួននាង ប៉ុន្តែបែរជាចំណាយពេលទៅគិតខ្វល់ពីអ្នកច្រើនជាងខ្លួននាងទៅវិញនោះ របូតពីដៃទៅ។ 

មនុស្សប្រុសទាំងអស់ត្រូវចាំថា បើសិនជាពេលដែលមនុស្សស្រីម្នាក់ហ្នឹងឈប់មានសំណួរសួរអ្នក នាងចាប់ផ្តើមនៅស្ងៀម នាងលែងខឹង លែងតូចចិត្ត លែងសង្ស័យ លែងប្រច័ណ្ឌ មិនថាអ្នកធ្វើអី នៅជាមួយអ្នកណា ផ្ញើសារមកនាងឬទូរស័ព្ទមកនាងឬអត់ នោះជាសញ្ញាណបញ្ជាក់យ៉ាងច្បាស់ថា អ្នកលែងជាដុំថ្មក្នុងចិត្តនាងទៀតហើយ។ នាងព្រមទម្លាក់ដុំថ្មក្នុងចិត្តនាងចុះហើយ។ ពេលនោះ ច្បាស់ណាស់ អ្នកកុំស្តាយក្រោយឲ្យសោះ។

Post a Comment

LibraryKhmer

{facebook#YOUR_SOCIAL_PROFILE_URL} {twitter#YOUR_SOCIAL_PROFILE_URL} {google-plus#YOUR_SOCIAL_PROFILE_URL} {pinterest#YOUR_SOCIAL_PROFILE_URL} {youtube#YOUR_SOCIAL_PROFILE_URL} {instagram#YOUR_SOCIAL_PROFILE_URL}

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget