Halloween Costume ideas 2015

ដឹង​​អត់​​ថា​​ចា​ប៉ី​​ដង​វែង​​មាន​​ខ្សែ​​ប៉ុន្មាន​?​​

ថ្មីៗ​នេះ​ចាប៉ី​ដង​វែង​ទើប​តែ​បាន​ដាក់​បញ្ចូល​ជាសម្បត្តិ​បេ​តិ​កភ័ណ្ឌ​ពិ​ភព​លោក​។ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ដឹង​ថា​ ឧបករណ៍​តន្រ្តី​មួយ​នេះ​មាន​ខ្សែ​ប៉ុន្មាន​ ហើយ​វា​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​អ្វី​ខ្លះ​ដែរ​រឺ​ទេ​?
ចាប៉ីដងវែងជាឧបករណ៍តន្រ្តីខ្មែរមួយប្រភេទដែលត្រូវបានគេរាប់បញ្ចូលក្នុងប្រភេទឧបករណ៍តន្រ្តីប្រើខ្សែ។ ចាប៉ីដងវែងត្រូវបានគេធ្វើវាឡើងយ៉ាងខ្ជាប់ខ្ជួនដោយភ្ជាប់មកជាមួយរន្ធសម្រាប់ដាក់ព្រលូត ៣ ឬ ៤និងមានខ្សែចំនួន ២ ឬ​ ៤ផងដែរដោយ ២ជាខ្សែគមានសម្លេងតែមួយ និង ខ្សែ២ទៀតជាខ្សែ​ឯក​ក៏មានសម្លេងតែមួយផងដែរ។​ 

ឧបករណ៍តន្រ្តីមួយប្រភេទនេះជាធម្មតាត្រូវបានគេប្រើប្រាស់ក្នុងវង់ភ្លេងអារក្ស វង់ភ្លេងអាពាហ៍ពិពាហ៍ ហើយវាក៏ជាឧបករណ៍មួយដែលប្រើប្រាស់ក្នុងចម្រៀងអាយ៉ៃផងដែរ។ 

ការជ្រើសរើសវត្ថុធាតុដើមដើម្បីផលិតវាបាន ត្រូវតែសម្រឹតសម្រាងឲ្យបានម៉ត់ចត់ ដើម្បីធានាបាននូវ​​សូរស័ព្ទសំនៀងដែលល្អ។ បែបនេះហើយគេជ្រើសរើសដើម​ឈើរាំងដើម្បីធ្វើស្នូក ដើមក្រសាំងធ្វើដង ដើមខ្ទម្ពធ្វើសន្ទះ ដើមធ្នង់ធ្វើគីង្គក់ ឆ្អឹងឬឈើខ្លឹមធ្វើខ្ទង់ ឈើនាងនួនឬពពូលថ្មធ្វើព្រលូត និងសសៃសូត្រធ្វើជាខ្សែ។ ដោយសារតែវត្ថុធាតុដើមទាំងនេះបានជាមានពាក្យស្លោកថា “ ស្នូករាំង ​ដង​ក្រសាំង សន្ទះខ្ទម្ព គីង្គក់ធ្នង់ខ្ទង់ឆ្អឹង”។ ក្រៅពីនេះនៅ​លើ​ដងក៏មានបញ្ចុះឆ្អឹងទ្រនង់តូចៗតាំងលំអនៅខាងក្រោមខ្សែផងដែរ។ ម្យ៉ាងវិញទៀតចាប៉ីដងវែងមានខ្ទង់ចំនួន ១២​នៅ​លើដង ប៉ុន្តែខ្ទង់ទាំងនេះមិនត្រូវបានបិទជាប់នោះទេ ព្រោះទុកសម្រាប់រំកិលរកសំនៀងចំ។

អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ UNESCO 2003

Post a Comment

LibraryKhmer

{facebook#YOUR_SOCIAL_PROFILE_URL} {twitter#YOUR_SOCIAL_PROFILE_URL} {google-plus#YOUR_SOCIAL_PROFILE_URL} {pinterest#YOUR_SOCIAL_PROFILE_URL} {youtube#YOUR_SOCIAL_PROFILE_URL} {instagram#YOUR_SOCIAL_PROFILE_URL}

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget