Halloween Costume ideas 2015

កំពុង​ Crush​ អ្នក​ណា​ម្នាក់​មែន​ទេ​? ម៉ោះ​! សាក​ល្បង​វិធី​ងាយៗ​ដែល​ធ្វើឲ្យ​ Crush​ របស់​អ្នក​ចាប់​អារម្មណ៍​អ្នក​វិញ​

វាជាការងាយស្រួលណាស់ក្នុងការដែលយើង Crush (លួចស្រលាញ់) អ្នកណាម្នាក់ ហើយបើសិនជាយើងនៅតែស្ងៀមៗ មិនបញ្ចេញសកម្មភាពអ្វីសោះ គ្មានផ្លូវទេដែល Crush របស់អ្នកដឹងថាអ្នកលួចស្រលាញ់នាងឬគេ។


ចំណុចខាងក្រោមនេះ នឹងជួយឲ្យមនុស្សដែលអ្នកលួចស្រលាញ់ចាប់អារម្មណ៍អ្នកដោយងាយ៖


១. ធ្វើឲ្យខ្លួនឯងលេចធ្លោ

ដើម្បីឲ្យខ្លួនឯងលេចធ្លោបាន លុះត្រាតែអ្នកជាមនុស្សដែលមើលទៅមានចំណុចពិសេស ឬជាមនុស្សដែលមនុស្សជាច្រើនចូលចិត្តនៅក្បែរ និង​ពឹងពាក់បាន។



២. ប្រកាន់គំនិតសុទិដ្ឋិនិយម
គ្មាននរណាចូលចិត្តមនុស្សដែលចូលចិត្តតែគិតផ្លូវអាក្រក់នោះទេ។​ចូរមើលពិភពលោកក្នុងផ្លូវល្អ ដើម្បីបង្ហាញឲ្យ Crush របស់អ្នកដឹងថា អ្នកជាមនុស្សដែលមានភាពស្រស់ស្អាតខាងក្នុងកម្រិតណា។



៣. ធ្វើឲ្យខ្លួនឯងមានអនាម័យ
គ្មាននរណាចង់នៅក្បែរមនុស្សដែលគគ្រិចនោះទេ អញ្ចឹងគ្រាន់តែសម្អាតខ្លួនឲ្យស្អាត បាញ់ទឹកអប់ឲ្យក្រអូបៗ ទៅ មនុស្សដែលអ្នកស្រលាញ់ច្បាស់ជាមានអារម្មណ៍ល្អជាមួយអ្នកជាក់ជាមិនខាន។



៤. ធ្វើជាខ្លួនឯង
អ្នកត្រូវតែសម្តែងនូវអ្វីដែលជាខ្លួនអ្នក ព្រោះអ្នកចង់ឲ្យគេឬនាងចាប់អារម្មណ៍ និង ស្រលាញ់អ្នក។ អញ្ចឹងមិនចាំបាច់ខំប្រឹងកែប្រែខ្លួន ឬប្រឹងសម្តែងលាក់បាំងធាតុពិតរបស់ខ្លួនទេ។



៥. ត្រូវមានជំនឿទុកចិត្តលើខ្លួនឯង
ប្រាកដណាស់ថា ភាពជឿទុកចិត្តលើខ្លួនឯងនេះ គឺជាមន្តស្នេហ៍ដ៏ទាក់ទាញបំផុត ព្រោះវានឹងបង្ហាញអំពីគុណតម្លៃ និង ភាពរឹងមាំរបស់អ្នក។



៦. ស្លៀកពាក់សម្លៀកបំពាក់ស្អាតបាត
ន័យនេះ មិនមែនចង់បានន័យថាឲ្យអ្នកត្រូវចាយលុយរាប់រយដុល្លារទិញខោអាវម៉ាកប្រេនៗអ្វីនោះទេ គឺគ្រាន់តែតុបតែងខ្លួនដោយសម្លៀកបំពាក់ដែលមើលទៅសមនឹងអ្នក ព្រមទាំងទាន់សម័យ ដែលងាយធ្វើឲ្យ Crush របស់អ្នកងាកភ្នែកសម្លឹងមកអ្នកទៅបានហើយ។



៧. ធ្វើដូចអ្នកមិនខ្វល់
ត្រូវបង្ហាញថា អ្នកមិនមែនចាំតែខ្វល់ពីគេឬនាងគ្រប់ពេលនោះទេ ព្រោះវានឹងធ្វើឲ្យ Crush របស់អ្នកបានចិត្ត។



៨. ធ្វើខ្លួនឲ្យរួសរាយរាក់ទាក់ និង អាចពឹងពាក់បាន
ពេលខ្លះ Crushរបស់អ្នកក៏ចាប់អារម្មណ៍អ្នកដែរ គ្រាន់តែគេឬនាងមិនហ៊ានចូលមកសួរនាំ ឬនិយាយជាមួយអ្នកមុនប៉ុណ្ណោះ ដូច្នេះអ្នកត្រូវធ្វើខ្លួនឲ្យរួសរាយរាក់ទាក់ និង ជាមនុស្សដែលគេឬនាងអាចមានអារម្មណ៍ថាអាចពឹងពាក់អ្នកបាន។



៩. ធ្វើឲ្យ Crush របស់អ្នកឃើញអ្នកនិយាយជាមួយនឹងមនុស្សស្រី ឬមនុស្សប្រុសផ្សេង
នេះជាវិធីល្អមួយក្នុងការពិសោធន៍មើលថា តើ Crush របស់អ្នកចាប់អារម្មណ៍អ្នកដែរអត់។ គ្រាន់តែគេឬនាងបង្ហាញកាយវិការប្រច័ណ្ឌ ឬមិនសប្បាយចិត្តចេញមក អ្នកច្បាស់ជាអាចរកចម្លើយឃើញដោយខ្លួនឯងហើយ។



១០. ចូលទៅនិយាយជាមួយនាងឬគេមុន
បើសិនជាអ្នកចេះតែអៀនប្រៀន ពេលខ្លះ Crush របស់អ្នក មិនទាំងដឹងផងថា អ្នកកើតលើលោកនេះដែរ។ ក្លាហានឡើង គ្រាន់តែចូលទៅនិយាយជាមួយ Crush មុន មិនមែនគេចាប់ទៅបាញ់ចោលឯណា ថាមិនត្រូវទទួលលទ្ធផលល្អតបវិញស្មានមិនត្រូវក៏ថាបាន។



អត្ថបទដោយ៖ សន ឆវីវតី
ប្រភពអត្ថបទ និង រូបភាព៖ Wikihow

Post a Comment

LibraryKhmer

{facebook#YOUR_SOCIAL_PROFILE_URL} {twitter#YOUR_SOCIAL_PROFILE_URL} {google-plus#YOUR_SOCIAL_PROFILE_URL} {pinterest#YOUR_SOCIAL_PROFILE_URL} {youtube#YOUR_SOCIAL_PROFILE_URL} {instagram#YOUR_SOCIAL_PROFILE_URL}

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget