Halloween Costume ideas 2015

វិធី​​ធ្វេី​​ឲ្យ​​មាន​​អារម្មណ៍​​ស្រស់​ថ្លា​​ពេល​​កំពុង​​ធ្វេីការ​​

គ្រប់គ្នាបានដឹងស្រាប់ហេីយថា នៅពេលដែលយេីងធ្វេីអ្វីដដែលៗជារៀងរាល់ថ្ងៃវាប្រាកដជាធ្វេីអោយយេីងមានអារម្មណ៍ថាធុញ ទោះបីជាយេីងពេញចិត្តនិងការងារនោះខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែទោះជាយ៉ាណាក៏ដោយ អោយតែយេីងរក្សាភាពវិជ្ជមានក្នុងអារម្មណ៍បាន គ្រប់យ៉ាងនិងប្រែត្រឡប់មករកភាពស្រស់ថ្លាដូចដេីម​។
វិធីខាងក្រោមនេះនិងអាចជួយអោយអ្នករក្សាអារម្មណ៍ស្រស់ថ្លារបស់អ្នកនៅកន្លែងធ្វេីការបានយ៉ាងមានប្រសិទ្ធភាព។

១.​ ការស្តាប់ចម្រៀង
វាពិតជាធ្វេីអោយយេីងមានអារម្មណ៍ល្អ នៅពេលដែលយេីងស្តាប់ចម្រៀងពេលព្រឹកព្រលឹម ហេីយនិងរឹតតែមានអារម្មណ៍ល្អបន្ថែមទៀត បេីសិនជាយេីងស្រែកច្រៀងទៅតាមសម្លេងតន្រ្តី។ លេីសពីនេះគួរណាជ្រេីសរេីសបទចម្រៀងបែបសប្បាយៗ ឬបេីសិនបទញាក់កាន់តែល្អគួរជៀសវាងបទបែបកម្សត់ៗ។

២. មកដល់កន្លែងធ្វេីការលឿនបន្តិច
វាជារឿងល្អដែលអ្នកអាចមកដល់កន្លែងធ្វេីការលឿនបន្តិច ព្រោះថាអ្នកនិងមានពេលវេលាសំរាកបន្តិចមុននិងចាប់ផ្តេីមការងារផ្សេងៗ​។​ អ្នកអាចអង្គុយញាំកាហ្វេដោយអារម្មណ៍ធូរស្រាលមិនមានសម្ពាធ​ ជជែកលេងជាមួយមិត្តរួមការងារ​ ឬធ្វេីអ្វីៗផ្សេងទៀតដោយមានពេលវេលាគ្រប់គ្រាន់

៣.​ កុំឆែកមេីលប្រអប់សារឬអ៊ីម៉េលមុនគេអោយសោះ
អ្នកធ្វីការទាំងអស់ពិតជាដឹងច្បាស់អំពីរឿងនេះដែលថាអ៊ីម៉េលឬប្រអប់សារជាកន្លែងដែលសំខាន់និងអាចថាស្មុគស្មាញបំផុតសំរាប់គេ ព្រោះថាការងារឬភាពតានតឹងផ្សេងៗជាច្រេីនត្រូវបានផ្ញេីរមកដូច្នេះអ្នកអាចចាប់ផ្តេីមដោយការងារផ្សេងសិន រួចសឹមឆែកមេីលប្រអប់សាររបស់អ្នកម្តងមួយៗអំឡុងពេលពេញមួយថ្ងៃ។

៤. ការកំណត់ពេលវេលា
ការរៀបចំកាលវិភាគសំរាប់ការងាររបស់អ្នកអោយបានច្បាស់លាស់គឺជារឿងប្រសេីរដោយអ្នកអាចរៀបចំរឿងដែលធំៗចាំបាច់ដេីម្បីដោះស្រាយមុន ហេីយអ្នកនិងមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វេីរឿងដទៃទៀត។ លេីសពីនេះទៅទៀតវាអាចជួយអោយលោកអ្នកមិនភ្លេចរឿងណាមួយដែលត្រូវធ្វេី។​ មុខងារ To Do List ឬ​ Note ក្នុងទូរស័ព្ទរបស់អ្នកអាចជួយអោយអ្នកសម្រេចនូវចំនុចនេះបានយ៉ាងល្អប្រសេីរ។

៥.​ ការញញឹម
ការញញឹមគ្រាន់តែជារឿងធម្មតាមួយដែលអ្នកណាៗក៏អាចធ្វេីបានវាអាចធ្វេីអោយយេីងមេីលទៅស្រស់ស្អាត ប៉ុន្តែលេីសពីនេះទៅទៀតវាអាចជួយកាត់បន្ថយអារម្មណ៍ស្ត្រេសបានខ្លះផងដែរនៅពេលដែលអ្នកញញឹមដូចក្នងភាពយន្តចិនមួយបាននិយាយថា "ឧស្សាហ៍ញញឹមសំណាងល្អនឹងមកដោយឯកឯង"​។

៦.​ ដាស់ស្មារតីដោយការផឹកទឹក
បេីសិនជាអ្នកមានបញ្ហាតានតឹងដែលធ្វេីអោយអ្នកឈឺក្បាលស្ត្រេសដោះស្រាយមិនចេញ សូមកុំនៅសំងំធ្វេីវាបន្តទៀត អ្នកអាចងេី​បឡេីងដេីរបន្តិចរួចហេីយផឹកទឹកមួយកែវ ដេីម្បីដាស់អារម្មណ៍អោយភ្លឺស្វាងឡេីងវិញ រួចសឹមចាប់ផ្តេីមធ្វេីការងារនោះបន្តទៀត ធានាថាលោកអ្នកប្រាកដជាមានគំនិតដេីម្បីដោះស្រាយ។

យេីងសង្ឃឹមថា៦ចំណុចខាងលេីនឹងជួយអ្នកអោយមានអារម្មណ៍ស្រស់ថ្លាបានក្នុងអឡុងពេលធ្វេីការប្រចាំថ្ងៃ តែទោះជាអារម្មណ៍អវិជ្ជមាននៅតែកេីតមាននោះ សូមកុំអោយភាពតានតឹងទាំងនេះគ្រប់គ្រងអារម្មណ៍របស់អ្នកអោយសោះ ត្រូវចាំថាគ្រប់បញ្ហាទាំងអស់តែងតែមានដំណោះស្រាយ​។​ ត្រូវចងចាំថា​ Be Positive។

អត្ថបទដោយ​៖​ រស្មី



Labels:

Post a Comment

LibraryKhmer

{facebook#YOUR_SOCIAL_PROFILE_URL} {twitter#YOUR_SOCIAL_PROFILE_URL} {google-plus#YOUR_SOCIAL_PROFILE_URL} {pinterest#YOUR_SOCIAL_PROFILE_URL} {youtube#YOUR_SOCIAL_PROFILE_URL} {instagram#YOUR_SOCIAL_PROFILE_URL}

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget