Halloween Costume ideas 2015

ល្បិច​​៧​​យ៉ាង!​ ​មិន​​ផាត់​​មុខ​​សោះ​​ ​នៅតែ​ស្រស់​ស្អាត​​

ការមើល​ទៅ​ស្រស់​ស្អាត​បែប​ធម្មជាតិ​នៅតែ​មិនហួស​សម័យ​ឡើយ​មកទល់​នឹង​ពេល​នេះ។ ​មនុស្ស​ស្រី​ដែលស្អាត​ មិនប្រាកដ​ថា​ទាល់តែ​ត្រូវផាត់​មុខ​រាល់​ថ្ងៃ​នោះ​ទេ​ ហើយ​ក៏មិន​ប្រាកដ​ថាត្រូវ​មាន​ស្បែក​មុខ​ដែល​ស្អាត​ឥត​ខ្ចោះ​នោះ​ដែរ។ អញ្ចឹង​តើ​អ្នក​ណា​ខ្លះ​ចង់​ដឹង​ពី​អាថ៌កំបាំង​ដែល​ជួយ​អ្នក​ឲ្យ​មើល​ទៅស្អាត​ដោយ​មិនចាំ​បាច់ផាត់​មុខ​ដែរ​ទេ? តោះ​មក​អាន​ទាំងអស់​គ្នា៖


១. ចិញ្ចើម
ពេលដែលយើងមិនផាត់មុខទាល់តែសោះនោះ ផ្ទៃមុខរបស់យើងនឹងត្រូវបានចាប់អារម្មណ៍។ ដូច្នេះស្រ្តីគួរតែចេះកោរចិញ្ចើមឲ្យត្រូវតាមទម្រង់មុខរបស់យើង។ បើអ្នកមិនសូវមានរោមចិញ្ចើមទេនោះសាកល្បងគូសស្រាលៗដោយប្រើពណ៌ឲ្យស៊ីនឹងពណ៌សក់របស់អ្នកទើបមើលទៅធម្មជាតិ។

​ ២. រោមភ្នែក

ក្រៅពីមានទម្រង់ចិញ្ចើមស្អាត និង ទាក់ទាញនោះ ជំហានបន្ទាប់អ្នកគួរចេះពត់រោមភ្នែកអ្នកឲ្យងរស្អាត។ លើសពីនេះទៅទៀតលោកអ្នកអាចលាបជែលរលោងទៅលើរោមភ្នែករបស់អ្នកឲ្យមើលទៅរោមភ្នែកអ្នកបង្ហាញភាពងរច្បាស់។ ក្នុងន័យនេះលោកអ្នកក៏មិនគួរមើលរំលងថ្នក់ខ្មៅក្រោមភ្នែករបស់អ្នកនោះដែរ មធ្យោបាយគឺត្រូវគេងឲ្យបានគ្រប់គ្រាន។

៣. ធ្មេញ
មានធ្មេញសគឺនឹងជួយអ្នកមើលទៅស៊ិចស៊ីនិងស្រស់ស្អាតនៅគ្រប់ពេលវេលា។ ដើម្បីឲ្យមានធ្មេញសស្អាត លោកអ្នកគួរជ្រើសយកថ្នាំដុសធ្មេញប្រភេទជំនួយឲ្យស ក្រោយពីញុំាកាហ្វេ និង ស្រារួច។ បើនៅតែមិនទទួលបានលទ្ធផល សូមទៅជួបជាមួយអ្នកជំនាញមាត់ធ្មេញ។

៤. បបូរមាត់
យុវតីគួរតែកុំបំភ្លេចការថែទាំបបូរមាត់របស់អ្នកឲ្យសោះ។ លោកអ្នកគួរតែលាបជែលលើបបូរមាត់ដើម្បីធ្វើឲ្យវាទន់ និង មានសំណើម។

៥. សក់
ការថែរក្សារសរសៃសក់គឺសំខាន់ណាស់។ ស្ត្រីគ្រប់រូបគួរតែលេងពណ៌សក់ណាដែលមើលទៅធម្មជាតិ និង ប្រើប្រាស់ផលិតផលធ្វើឲ្យសក់មានសំណើមដូចជា សេរ៉ូម និង ប្រេងដូង។

៦. ប្រើគ្រីមការពារកំដៅ
បើទោះជាលោកអ្នកមិនចង់ផាត់មុខទាល់តែសោះ ក៏លោកអ្នកគួរតែចាប់អារម្មណ៍ទៅលើការថែទាំស្បែករបស់អ្នកដែរ។ ការលាបគ្រីមការពារកំដៅថ្ងៃគឺនឹងជួយការពារកាំរស្មីអ៊ុលត្រាវីយូឡេដែលវានឹងធ្វើឲ្យអ្នកងាយនឹងមានជ្រួញ និង ស្រអាប់ជាដើម។

៧. ការថែរក្សាស្បែកមុខ
លោកអ្នកមិនគួរលាងមុខឲ្យលើសពីពីរដងទេក្នុងមួយថ្ងៃ ហើយអ្នកគួរតែធ្វើជាពិសេសមុនពេលចូលគេង ដើម្បីទទួលបានភាពស្រស់ថ្លា។

រៀបរៀងដោយ ជិន ស្រីលាភ
ប្រភព Brightside












Post a Comment

LibraryKhmer

{facebook#YOUR_SOCIAL_PROFILE_URL} {twitter#YOUR_SOCIAL_PROFILE_URL} {google-plus#YOUR_SOCIAL_PROFILE_URL} {pinterest#YOUR_SOCIAL_PROFILE_URL} {youtube#YOUR_SOCIAL_PROFILE_URL} {instagram#YOUR_SOCIAL_PROFILE_URL}

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget