Halloween Costume ideas 2015

កំពុង​​ធុញ​​ថប់​​មែន​​ទេ?​​ វិធី​​ទាំង​​៥​នេះ​​​អាច​​​ជួយ​​​បាន!​​​


អារម្មណ៍ធុញថប់គឺហាក់​ដូច​ជា​ទី​ងងឹត​មួយ​ដែល​ស្ថិត​ក្នុង​ចិត្ត​មនុស្ស​ម្នាក់​ៗ ដែល​ជា​លទ្ធផល​នៃ​ហេតុ​ការណ៍ផ្សេងៗ។ កើត​មក​ជា​មនុស្ស​មិន​អាច​មាន​តែភាព​សប្យាយ​រហូត​ទេ​​ វា​តែង​តែលាយ​ភាព​ល្វី​ង​ជូរ​ចត់ ប៉ុន្តែអ្នក​ខ្លះធ្វើ​អោយ​វា​ប្រែទៅ ជា​អាក្រក់​នឹង​ពិបាកក្នុង​ការ​គ្រប់​គ្រង​ ហើយ​ធ្វើ​អោយ​វា​ប៉ះ ពាល់​ដល់​ជីវិត​រស់​នៅប្រចាំ​ថ្ងៃ។​ យ៉ាង​ណាមិញ ក៏មាន​អ្នក​ដែល​ទទួល​លទ្ធផល​ល្អ ​ពីការ​អនុវត្ត​វិធីមួយ​ចំនួន​ខាងក្រោមនេះដែរ ៖

១. ធ្វើ​​អារម្មណ៍ឲ្យស្ងប់​
នៅ​ពេល​ដែល​ខ្លួន​គិតថា​មាន​អារម្មណ៍មិន​ល្អ​មួយរំពេច​ដោយ​មិន​ដឹង​ពី​មូល​ហេតុ​ ឬ​ក៏​មាន​បញ្ហា​បន្តិចបន្តួចក៏អាច​ធ្វើ​អោយ​ថប់​អារម្មណ៍ គួរ​ឈប់​ធ្វើ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ហើយ​ផ្តោត​លើអារម្មណ៍​ខ្លួន។ សំងំហើយ​តាំង​ចិត្ត ស្តាប់​ដង្ហើម​ដែល​ខ្លួន​កំពុង​ដក​រក្សា​ភាព​ស្ងៀម​ស្ងាត់​មួយ​រយៈ ដើម្បីសំរួល​អារម្មណ៍ ព្រោះកាល​ណា​អ្នក​មិន​បន្ធូរ​វា​ទេ​ វា​អាច​នឹង​ផ្តល់​លទ្ធផល​អាក្រក់​លើស​ដើម។

២. យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​ផ្លូវចិត្ត​
អ្នក​ត្រូវ​យល់​ពី​ស្ថាន​ភាពជំងឺផ្លូវ​ចិត្ត​អ្នក​អោយ​ច្បាស់​​ដោយ​ការ​ជួប​ជាមួយ​ពេទ្យ​ចិត្តសាស្រ្ត​ ឬ ការស្រាវជ្រាវ​ដោយ​ខ្លួន​ឯង​។ ព្រោះជំងឹ​ប្រភេទនេះ​វា​អាច​ខុស​ពីមនុស្ស​ម្នាក់​ទៅមនុស្ស​ម្នាក់​ ដូច្នេះ​ដើម្បី បញ្ឈប់​វាត្រូវ​ស្គាល់​ពី​វា​សិន​ បន្ទាប់​ពីនេះ​អ្នក​នឹង​អាច​ជ្រើស​រើស​វិធី សម្រួល​អារម្មណ៍អោយ​ត្រូវ​នឹង​អាការៈ។

៣. ស្វែង​រក​វិធីព្យាបាល​ដោយ​ការពិភាក្សានឹង​ខ្លួន​ឯង
មានអ្នកខ្លះ​ត្រូវ​ការ​មាន​អ្នក​ប្រឹក្សាយោបល់ ចំណែក​អ្នក​ខ្លះ​ត្រូវ​ការ​តែខ្លួន​ឯង​ម្នាក់​ប៉ុណ្ណោះ​មក​ដោះ​ស្រាយ​។ ការ​ដែល​អង្គុយ​ម្នាក់​ឯង​ហើយ ជីកកកាយ​បញ្ហា​នេះ​ជា​វិធីដែល​ងាយ​ជាងគេ គ្រាន់​តែទុក​ពេល​ខ្លះ​សំរាប់​ខ្លួនហើយ​និយាយ​ពី​បញ្ហា​នោះចេញមក​ និយាយ​ទាល់​តែ​គិត​ថាអស់​ហើយ ពេល​នោះខ្លួន​នឹង​មាន​អារម្មណ៍​ធូរស្រាល​ដោយ​មិន​ដឹង​ខ្លួន​។

៤. ពង្រឹង​សុខភាពផ្លូវកាយ

មិន​ថា​ពិបាកចិត្ត ស្មុគចិត្ត​ប៉ុណ្ណា​ ក៏កំុ​ភ្លេច​ការ​បរិភោគ​ដើម្បីសុខភាពដែរ ព្រោះថា​ជំងឺផ្លូវ​ចិត្ត​នេះ ហើយ​ដែល​ងាយ​បំបាក់​សុខភាព​រាង​កាយ​ទាំង​មូល​។ ញាំុ​របស់​មាន​វិតាមីន ផឹក​ទឹក​អោយ​ច្រើន បន្លែ​ សាច់ អោយ​ទៀង​ទាត់​នោះ នឹង​ជួយ​សំរួល​ដល់​អារម្មណ៍ ថ្វីត្បិត​តែមិន​អាច​បំបាត់​ទាំង​មូល​ប៉ុន្តែអាច​នឹង​ជួយ​កាត់បន្ថយ។

៥. រៀប​ចំពេល​សម្រាក​អោយ​ត្រឹម​ត្រូវ​
ការ​សម្រាក​នេះ មិន​មែន​ដើម្បីតែយក​កំលាំង​ទេ  វា​ទាក់​ទង​ជាមួយ​អារម្មណ៍ខួរក្បាល ការ​គិត នឹង​ផ្នែក​ផ្សេងៗនៃ​សារពាង្គកាយ ដូច្នេះ​កំណត់​ពេល​ថា​តើ​ខ្លួន​សម្រាក​ប៉ុណ្ណា​គ្រប់ ហើយ​ពី​ពេល​ណា​ដល់​ពេល​ណាដែល​អាច​នឹង​មិន​ប៉ះ​ពាល់​ដល់​សរសៃប្រសាទខួរក្បាល ហើយ​អាច​នឹង​ជួយ​អោយ​អារម្មណ៍ស្រស់​ថ្លាពេល​ងើប​មក។

អត្ថបទដោយ៖ ហ៊ុន​​​ កែវលីដែត
ប្រភព៖ Life Hack

Post a Comment

LibraryKhmer

{facebook#YOUR_SOCIAL_PROFILE_URL} {twitter#YOUR_SOCIAL_PROFILE_URL} {google-plus#YOUR_SOCIAL_PROFILE_URL} {pinterest#YOUR_SOCIAL_PROFILE_URL} {youtube#YOUR_SOCIAL_PROFILE_URL} {instagram#YOUR_SOCIAL_PROFILE_URL}

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget