ការដែលមានមនុស្សដែលយើងលួចស្រលាញ់វាជារឿងល្អមួយ តែពេលខ្លះវាក៏ធ្វើអោយមានអារម្មណ៍ពិបាកក្នុងខ្លួនដែរ។ វត្តមានរបស់មនុស្សម្នាក់នេះធ្វើអោយមនុស្សមួយចំនួនមានកំលាំងចិត្តនឹងធ្វើការងារផ្សេងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់គេ តែក្នុងពេលជាមួយគ្នានោះ វាអាចធ្វើអោយអ្នកមានអារម្មណ៍តប់ប្រមលក្នុងចិត្ត ព្រោះមិនអាចបង្ហាញអារម្មណ៍ដែលខ្លួនចង់ទៅកាន់ម្នាក់នោះ។ចំណុចខាងក្រោមនេះ វាអាចនឹងជោគជ័យ បើអ្នកសាកល្បង៖
១. ការតុបតែងខ្លួន
ត្រូវស្វែងយល់ពីចំណង់ចំណួលចិត្តរបស់គេ ថាតើគេចូលចិត្តរូបភាពខាងក្រៅ របស់មនុស្សយ៉ាងដូចម្តេច។ ត្រូវរៀបចំខ្លួនជាមនុស្សដែលគេមើលមកឃើញ ស្អាតបាត និងមានបំណិនជីវិតល្អ។ កំុធ្វើសាមញ្ញពេក ហើយរកវិធីតុបតែងដែលគិតថាវាសមរម្យ ហើយអាចនឹងប្លែកពីគេ និងស្រស់ស្អាតតាមបែបខ្លួន។
២. ស្វែងយល់ពីចំណង់ចំណួលចិត្តរបស់គេ
គិតមើល៍ថាតើគេចូលចិត្តធ្វើអ្វី និងចាប់អារម្មណ៍លើអ្វី ពីព្រោះមនុស្សដែលមានចំណង់ចំណូលចិត្តស្រដៀងគ្នា ចាប់និយាយត្រូវគ្នាហើយចុះ សម្រុងគ្នាដែលគួរអោយកត់សំគាល់។ ម្យ៉ាងទៀត គេនឹងអាចចងចាំពីវត្តមានរបស់យើងផងដែរ។
៣. និយាយទៅកាន់គេ
ជាធម្មតាបើយើងមិនចូលទៅកាន់ជីវិតរបស់គេទេ យើងនឹងគ្មានថ្ងៃបង្ហាញពីវត្តមានរបស់យើងនៅ ក្នុងការចងចាំរបស់គេទេ ។ ការសន្ទនាគឹជាវិធីយ៉ាងសំខាន់ក្នុងការស្គាល់នរណាម្នាក់ ហើយបើយើងមិនសាកទៅ និយាយលេងជាមួយគេទេ ក៏មិនដឹងថាគេចាប់អារម្មណ៍លើយើងឬអត់ដែរ
៤. ធ្វើអំពើល្អ
មនុស្សយើងតែងអោយតំលៃទៅកាន់អំពើល្អនានា ហើយតែងស្ញើចសរសើរអ្នកទាំងនោះ។ ទោះម្នាក់នោះ មិនស្អាតក្តី មិនពួកែក្តី ប៉ុន្តែការដែលធ្វើល្អនេះ វាបង្ហាញពីសម្រស់ខាងក្នុងរបស់ម្នាក់ដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សនៅជំុវិញខ្លួន។
៥. ប្រើវិធីកំប្លែង
មនុស្សតែងតែចូលចិត្តរកអ្នកដែលអាចធ្វើអោយគេសើចសប្យាយ ព្រោះការដែលរស់នៅសព្វថ្ងៃគឺផ្ទុកទៅដោយការស្មុគស្មាញច្រើន ដូច្នេះបើមាននរណាអាចចែករំលែកភាពសប្យាយនឹងធ្វើអោយបរិយាកាសល្អប្រសើរ ដែលជួួយអោយបំបាត់ទុក្ខ ម្នាក់នោះ នឹងត្រូវគេចងចាំ ហើយគេអាចនឹងមករកអ្នកទៀតក៏ថាបាន ។ ប៉ុន្តែត្រូវជៀសវាងការនិយាយដែលអាចប៉ះពាល់ដល់អ្នកដទៃ វានឹងអាចទៅ ជាបញ្ហាជំនួសវិញ ។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ Dating Tips

Post a Comment