
1. ទិញឲ្យសមល្មមនឹងរាង
សម្រាប់អ្នកមានសាច់ លោកអ្នកចាំបាច់ត្រូវប៉ានស្មាននូវខោខ្លីរបស់យើង ធ្វើយ៉ាងណាកុំឲ្យវាតឹងត្រង់ចង្កេះខាំ្លងពេកនាំឲ្យមានសាច់ហៀរចេញមក ។ លើសពីនេះទៅទៀត លោកអ្នកមិនគួររើសយកខោណាដែលខ្លី និង រឹបខ្លាំងពេកដែលវាអាចនាំឲ្យចេញសាច់គែមៗចេញមកក្រៅទេ។
2. ស្លៀកខោក្នុងដ៏ត្រឹមត្រូវ
2. ស្លៀកខោក្នុងដ៏ត្រឹមត្រូវ
ក្នុងន័យនេះគឺចង់មានន័យថា ខោក្នុងរបស់អ្នកមិនគួរជាខោរបៀបកីឡាដែលវាអាចលេចចេញមកក្រៅពេលដែលអ្នកស្លៀកខ្លី យកល្អគួររើសយកខោក្នុងដែលមានរាងឃ្វៀលទើបជាការល្អ។
3. សាកផ្គូរផ្គងខោខ្លីជាមួយអាវផ្សេងៗ
3. សាកផ្គូរផ្គងខោខ្លីជាមួយអាវផ្សេងៗ
ស្រ្តីគ្រប់រូបគួរតែចេះនូវរបៀបផ្គូរផ្គងសម្លៀកបំពាក់របស់ខ្លួនឲ្យបានស៊ីគ្នា។ លោកអ្នកមិនគួរពាក់អាវដែលមានក្រឡេក្រឡាច្រើន ខណៈដែលខោខ្លីរបស់យើងក៏មានពណ៌ច្រើនលាយចូលគ្នានោះទេ។ ម៉្យាងវិញទៀតលោកអ្នកក៏មិនគួររើសយកអាវដែលមានពណ៌ក្រម៉ៅមកពាក់ជាមួយនឹងខោខ្លីពណ៌ក្រម៉ៅដូចគ្នានោះទេ។
4. កុំពាក់អាវដែលមានប្រវែងវែង
4. កុំពាក់អាវដែលមានប្រវែងវែង
ការពាក់អាវយឺតក្តី ឬប្រភេទផ្សេងក្តីដែលមានប្រវែងវែង គឺពិតជាជម្រើសមួយដែលមិនល្អ និង មើលទៅស្រស់ស្អាតឡើយ។ នៅពេលដែលស្រ្តីស្លៀកពាក់បែបនេះគឺមើលទៅដូចជាលោកអ្នកមិនបានស្លៀកខោក្នុងសោះឡើយ។ ដូច្នេះ យុវតីគួរចៀសវាង។
5. ពាក់ស្បែកជើងឲ្យត្រូវស្ទាយ៍
5. ពាក់ស្បែកជើងឲ្យត្រូវស្ទាយ៍
ក្នុងការជ្រើសរើសស្បែកជើងឲ្យមានភាពស៊ី និង គួរឲ្យចាប់អារម្មណ៍នោះ ស្រ្តីគ្រប់គ្នាមិនអាចខ្វះបានទេនូវប្រភេទស្បែកជើងឃ្លុបបែបកីឡា ស្បែកជើងកែងចោត និងប្រភេទស្ទាយ៍ដែលពាក់ស្រោមជើងវែងពាក់កណ្តាលភ្លៅ។ ការលេងស្ទាយ៍បែបនេះគឺពិតជាជួយឲ្យយុវតីមានភាពស្រស់ស្អាត និង ទាក់ទាញ។
6. លេងស្ទាយ៍ខោខ្លីជាមួយអាវធំក្រៅ
6. លេងស្ទាយ៍ខោខ្លីជាមួយអាវធំក្រៅ
ស្ត្រីអាចផ្លាស់ប្តូរស្ទាយ៍របស់ខ្លួនដោយមិនបាច់បញ្ចេញសាច់គ្រប់ទីកន្លែងពេកនោះទេ។ លោកអ្នកអាចសាកល្បងពាក់អាវក្រៅរបៀបអាវធ្វើការជាមួយនឹងខោខ្លី បែបនេះវានឹងជួយឲ្យលោកអ្នកមើលទៅមិនស៊ិចស៊ីពេក និង មានតុល្យភាព។
7. ជឿជាក់លើខ្លួនឯង
7. ជឿជាក់លើខ្លួនឯង
ចំនុចនេះគឺសំខាន់បំផុតសម្រាប់ស្ត្រីគ្រប់រូប ធ្វើជាខ្លួនឯង បង្ហាញប្រាប់ពិភពលោកនូវស្ទាយ៍របស់ខ្លួនគឺជាក្តីសុខមួយរបស់អ្នក។
រៀបរៀងដោយ ជិន ស្រីលាភ
ប្រភព wikihow.com
រៀបរៀងដោយ ជិន ស្រីលាភ
ប្រភព wikihow.com
Post a Comment