Halloween Costume ideas 2015

ចឹង​សោះ!​ រឿង​ពិត​របស់​មេ​ឡា​នៀ​ ត្រាំ​ (Melania​ Trump)​

អ្នកស្រី Melania Trump ត្រូវបានស្គាល់ថាជាភរិយារបស់លោក ដូណាល់ ត្រាំដែលទើបតែបានស្បថចូលកាន់តំណែងជាប្រធានាធិបតេយ្យអាមេរិកទី៤៥ជាផ្លូវការនាពេលថ្មីៗនេះ ពោលគឺថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៧។ កន្លងមក ក្នុងនោះ អ្នកស្រីក៏ធ្លាប់ត្រូវបានទទួលរងការរិះគន់ជាច្រើនទាក់ទិនទៅនឹងការដែលអ្នកស្រីបានឡើងថ្លែងសុន្ទរកថាដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងសុន្ទរកថាភរិយារបស់លោកប្រធានាធិបតេយ្យផុតអាណត្តិ Barack Obama។ ខាងក្រោមនេះគឺជាចំនុចមូយចំនួនដែលអ្នកកម្រនឹងបានដឹងពីអ្នកស្រី Melania Trump​ :
Photo credit: Geopolis.Francetvinfo.fr
១. អ្នកស្រីអាចនិយាយបានចំនួន៥ភាសា
កន្លងមកយើងធ្លាប់ដឹង និងលឺអំពីអ្នកស្រី​ Melania តាមរយៈការថ្លែងសុន្ទរកថាបែបជាការស្វាគមន៍ ឬ ការថ្លែងជាចំណាប់អារម្មណ៏ផ្សេងៗជាភាសាអង់គ្លេស ប៉ុន្តែយើងប្រហែលជាមិនដឹងថាគាត់មានសមត្ថភាពនិយាយ​ភាសាមួយចំនួនទៀត។​ គួរអោយ​ដឹងថា ក្រៅពីអាចនិយាយភាសាអង់គ្លេសដែលមិនមែនជាភាសាកំណើតរបស់គាត់ Melania នៅអាចនិយាយចំនូន៤ភាសាទៀតរួមមាន: ស្លូវេនៀ បារាំង អាល្លឺម៉ង់ និង​ សឺរបៀន។​

២. អ្នកស្រីធ្លាប់បដិសេធលោកដូណាល់ ត្រាំ
កាលពី១០ឆ្នាំមុន Melania Trump បានជួបជាមួយនឹងលោកត្រាំនៅក្នុងក្លឹបកំសាន្តមួយ ពោល​​​​​ខណៈដែលលោកកំពុងតែមានទំនាក់ទំនងជាមួយនារីម្នាក់ផ្សេងទៀត។ នាពេលនោះ លោក ត្រំាក៏បានសុំលេខទូរស័ព្ទរបស់Melania ក៏ប៉ុន្តែលោកត្រូវបាននាងបដិសេធ។ បដិសេធ ដោយសារតែMelania បានដឹងថាត្រាំធ្លាប់មានកេរ្តិ៍ឈ្មោះមិនសូវល្អជុំវិញទំនាក់ទំនងស្នេហារបស់លោកកន្លងមក។

៣. អ្នកស្រីគឺជាភរិយាទី៣របស់លោកត្រាំ
តាមពិតទៅទម្រាំតែបានចងស្ពានមេត្រី និងរៀបការជាមួយការលោក Donal Trump នៅក្នុងឆ្នាំ២០០៥ រហួតដល់ទទួលបានកូនប្រុសពៅម្នាក់ឈ្មោះ Barron Trump​ លោក Donal Trump ធ្លាប់បានរៀបការម្តងជាពីរដងរួចទៅហើយ។ សម្រាប់លើកទីមួយលោកបានរៀបការក្នុងឆ្នាំ១៩៧៧​ រួចហើយទទួលបានកូនចំនួន៣នាក់រួមមាន Donal Jr, Ivanka, និង Eric។​ រហូតមកដល់ឆ្នាំ ១៩៩០ គាត់បានរៀបការម្តងទៀតជាលើកទី២​ហើយទទួលបានចំណងដៃកូនស្រីម្នាក់ទៀតឈ្មោះ Tiffany Trump។

៤. អ្នកស្រីធ្លាប់ជាតារាបង្ហាញម៉ូដកំពូលម្នាក់
នៅពេលដែល Melania បានមករស់នៅទីក្រុងញូវយ៉ក អ្នកស្រីត្រូវបានទស្សនាវដ្តីល្បីឈ្មោះជាច្រើន អញ្ជើញទៅថតដើម្បីធ្វើការផ្សព្វផ្សាយ ពីព្រោះថានាពេលនោះ Melania គឺជាតារាម៉ូដែលម្នាក់ដែលមានភាពល្បីល្បាញ។ អ្នកស្រីបានថតផ្សព្វផ្សាយអោយទស្សនាវដ្តីមួយចំនួនរួមមាន Allure, Self, Vanity Fair, ELLE ហើយក្រោយមកទៀត Melania ត្រូវបានអញ្ជើញអោយទៅថតបង្ហាញម៉ូដដាក់ក្របមុខអោយទស្សនាវត្តី Vogue ផងដែរ។

៥. អ្នកស្រីតែងតែហៅកូនប្រុសថា “ដូណាល់តូច”
បន្ទាប់ពីរៀបការ អ្នកស្រីMelania ទទួលបានកូនប្រុសម្នាក់ឈ្មោះថា Barron Trump ហើយអ្វីដែលពិសេសនោះគឺថាម្តាយរបស់គេដែលជាអ្នកស្រីMelania តែងតែហៅគេថា “ដូណាល់តូច”​ឬក៏ជាភាសាអង់គ្លេសហៅថា “little Donal”។ រហូតមកទល់ពេលនេះរូបគេ​មានអាយុ១០ឆ្នាំ។ សម្រាប់កូនប្រុសម្នាក់ អ្វីដែលគួរអោយចាប់អារម្មណ៍គឺរូបគេចូលចិត្តស្លៀកសំលៀកបំពាក់បែបផ្លូវការដែលរួមមានខោជើងវែង អាវធំ ជាមួយនឹងក្រវ៉ាត់ក ហើយតែងតែទៅលែងវាយកូនហ្គោលជាមួយឪពុកគេជាញឹកញាប់។

អត្ថបទដោយ៖ ព្រឿនបញ្ញារី
ប្រភព: theweek.com.uk

Post a Comment

LibraryKhmer

{facebook#YOUR_SOCIAL_PROFILE_URL} {twitter#YOUR_SOCIAL_PROFILE_URL} {google-plus#YOUR_SOCIAL_PROFILE_URL} {pinterest#YOUR_SOCIAL_PROFILE_URL} {youtube#YOUR_SOCIAL_PROFILE_URL} {instagram#YOUR_SOCIAL_PROFILE_URL}

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget