Halloween Costume ideas 2015

៤​វិធី​ធ្វើ​ឲ្យ​ជីវិត​ស្រស់​ស្អាត ​ទោះ​ស្លាប់​ថ្ងៃ​ស្អែក​ក៏​មិន​ស្តាយ​

មនុស្ស​ម្នាក់​ៗ​តែងតែ​អោយ​និយមន័យ​ជីវិត​ស្រស់ស្អាត​ទៅ​តាម​អ្វី​ដែល​ជា​ការ​ប្រាថ្នា​ចង់​បាន​របស់​ពួក​គេ។​ មនុស្ស​មួយ​ចំនួនមានអារម្មណ៍ថាពួកគេមានន័យ និងស្រស់បំព្រងនៅពេលណាដែលពូកគេទទួលបានជោគជ័យរឿងអ្វីមួយ ទទួលបានការកោតសរសើរ​និងលើកទឹកចិត្តពីអ្នកនៅជុំវិញ ឬក៏នៅជាមួយមនុស្សដែលពួកគេស្រលាញ់ជាដើម។ យ៉ាងណាមិញ មនុស្សមួយចំនួនផ្សេងទៀតមានការលំបាកខ្លាំងនៅក្នុងការមើលឃើញពីភាពស្រស់ស្អាតដែលនៅក្នុងជីវិតរបស់គេ ព្រមទាំងវិធីដែលធ្វើអោយជីវិតពួកគេមានភាពស្រស់បំព្រង។ ចំនាយពេលអាននូវវិធីសាស្រ្តមួយចំនួនដែលអាចធ្វើអោយជីវិតអ្នកស្រស់ស្អាតបាន:


១. អរគុ​ណ និងសប្បាយចិត្តសម្រាប់អ្វីដែលអ្នកមានរួចហើយ
តាមពិតមិនចាំបាច់ថាទាល់តែទទួលបានភាពជោគជ័យទើបជីវិតអ្នកស្រស់ស្អាតនោះទេ។ អ្នកគួរតែដឹងថា ជីវិតរបស់អ្នកគឺស្រស់ស្អាតរួចទៅហើយដែលអ្នកអាចកើតមកមានកាយសម្បទាគ្រប់គ្រាន់ មានខួរក្បាលដែលអាចគិតពីអ្វីផ្សេងៗបានច្រើនរាប់មិនអស់ មានក្រុមគ្រួសារ បងប្អូន និងមិត្តភក្តិដែលនៅជុំវិញខ្លូន មានអាហារញុំាគ្រប់គ្រាន់ និងមាន​សម្ភារៈប្រើប្រាស់ផ្សេងៗប្រើប្រាស់ជារៀងរាល់ថ្ងៃ។ សូមអ្នកអរគុណ​ និងសប្បាយចិត្តនឹងអ្វីដែលអ្នកមាន ដែលមនុស្សមួយចំនួនផ្សេងទៀតមិនមានសូម្បីតែមួយចំនុចដែលអ្នកមានផង។

២. ស្វែងយល់ពីតម្រូវការរបស់ខ្លូនឯងអោយបានច្បាស់
អ្នកត្រូវតែពិចារណាអោយបានច្បាស់លាស់អំពីអ្វីដែលអ្នកធ្វើហើយសប្បាយចិត្ត ព្រមទាំងសេចក្តីត្រូវការដែលចាំបាច់ត្រូវតែមាននៅក្នុងជីវិតរបស់អ្នក។​ មែនទែនទៅ វាមិនសំខាន់ថាអ្នកដទៃមើលឃើញយ៉ាងណាឬគិតយ៉ាងណាចំពោះយើងទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺថាអ្នកត្រូវតែស្វែងយល់ពីខ្លូនឯងអោយបានច្បាស់​ រួចបំពេញតម្រូវការជីវិតរបស់អ្នកបន្តិចម្តងៗ ដើម្បីឈានទៅរកភាពដែលស្រស់ស្អាតមួយកម្រិតទៀតនៅក្នុងជីវិតរបស់នេះ ដោយអ្នកអាចចាប់ផ្តើមពីខ្លួនឯងយ៉ាងដូចនេះ។

៣. ផ្តល់សេចក្តីស្រលាញ់ទៅអ្នកដទៃអោយបានច្រើន
ពេលខ្លះអ្នកភ្លេចគិតថា សុភមង្គលមួយក៏អាចកើតមានឡើងដែរគឺនៅពេលដែលអ្នកផ្តល់​​​​​​​សេចក្តី ការថែរក្សា និងភាពកក់ក្តៅទៅកាន់អ្នកជុំវិញខ្លួនអោយបានច្រើន។ នៅពេលដែលឃើញ អ្នកដទៃញញឹម​ ជីវិតរបស់អ្នកនិងមានភាពស្រស់ស្អាតដោយឯកឯង។ ជាជាងចំនាយពេលបំពេញសេចក្តីត្រូវការផ្ទាល់ខ្លូនច្រើនពេល អ្នកគួរតែចំនាយពេលធ្វើអោយអ្នកនៅជិតខ្លួនមានភាពសប្បាយរីករាយ​ ហើយទាំងនេះអាចកើតមានឡើងតាមរយៈសេចក្តីស្រលាញ់ដែលអ្នកមានសម្រាប់ពូកគេ។

៤. អភ័យទោសអោយបានច្រើនជាងការខឹង
ដឹងអត់ ជីវិតអ្នកនឹងមិនស្រស់បំព្រងនោះទេ ប្រសិនបើអ្នករវល់តែខឹង និងមានភាពគុំគួនខ្លាំងនៅក្នុងជីវិតនោះ។ តាមពិតទៅ អ្នកណាក៏ចេះខឹងដែរ ប៉ុន្តែបើខឹងច្រើនពេកនឹងធ្វើអោយជីវិតរបស់អ្នកកាន់តែអួរអាប់ និងមិនស្រស់ស្អាតនោះឡើយ។ តែយកល្អ អ្នកគួរតែរៀនដើម្បីអភ័យទោសអោយអ្នកជុំវិញខ្លួនអោយបានច្រើន បើទោះបីជាវាពិបាកនៅក្នុងការអត់អោនទោសអោយអ្នកណាម្នាក់ក៏ដោយ។​​ នេះជាអ្វីមួយដែលអ្នកមិនអាចខ្វះបានក្នុងការរស់នៅក្នុងសង្គមមួយ។​

អត្ថបទដោយ៖ ព្រឿន បញ្ញារី
ប្រភព: lifehack

Post a Comment

LibraryKhmer

{facebook#YOUR_SOCIAL_PROFILE_URL} {twitter#YOUR_SOCIAL_PROFILE_URL} {google-plus#YOUR_SOCIAL_PROFILE_URL} {pinterest#YOUR_SOCIAL_PROFILE_URL} {youtube#YOUR_SOCIAL_PROFILE_URL} {instagram#YOUR_SOCIAL_PROFILE_URL}

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget