Halloween Costume ideas 2015

សញ្ញាណទាំង៦ បង្ហាញថា អ្នកគួរតែចែកផ្លូវគ្នា

ស្នេហាពេលខ្លះអាចនឹងចម្លែកបន្តិច ហើយក៏អាចថា ឆ្កួតបន្តិចដែរ ព្រោះថាពេលដែលស្រលាញ់ អ្វីគ្រប់យ៉ាងមើលឃើញសុទ្ធតែល្អ ប៉ុន្តែពេលអស់ចិត្ត គ្រប់យ៉ាងលែងមានតម្លៃ។ អ្នកខ្លះតស៊ូអត់ធន់តាំងចិត្តថានឹងស្រោចស្រង់ទំនាក់ទំនងស្នេហាដែលប្រេះឆាសារឡើងវិញ តែការតាំងចិត្តនេះកើតឡើងតែពីភាគីម្ខាង ដូច្នេះហើយ វាគ្មានប្រយោជន៍នោះទេ។ ហើយពេលខ្លះ ស្នេហាក៏ត្រូវបញ្ចប់ទៅ ដោយមិនមែនមកពីការក្បត់ផិត ឬក៏ធ្វើបាបពីភាគីម្ខាងទៅភាគីម្ខាងឡើយ។


ចូរគិតឡើងវិញនូវចំណុចទាំង៦នេះ បើសិនជាវាពិតជាត្រូវដូចអ្វីដែលអ្នកជួបប្រទះមែន វាដល់ពេលដែលអ្នកគួរសម្រេចចិត្តចែកផ្លូវគ្នាជាមួយគូស្នេហ៍អ្នកហើយ៖

១. អ្នកមានអារម្មណ៍មិនសប្បាយចិត្ត
គ្រប់ពេលដែលជួបមុខគ្នា ឬនិយាយទូរស័ព្ទជាមួយគ្នា អ្នកមិនដែលមានអារម្មណ៍ថា ទទួលនូវភាពសប្បាយចិត្តនៅក្នុងខ្លួននោះទេ។​ ផ្ទុយទៅវិញ គ្រប់យ៉ាងសុទ្ធតែជារឿងមិនសប្បាយចិត្ត ស្នាមញញឹមមិនបានមាននៅលើផ្ទៃមុខអ្នកទៀតទេ។

២. អ្នកមានតម្រូវការខុសពីគេ
មនុស្សមានចំណូលចិត្តខុសគ្នា តម្រូវការក៏ខុសគ្នាដែរ ប៉ុន្តែក្នុងនាមជាគូស្នេហ៍ ប្រសិនបើអ្នកទាំងពីរតែងតែមានគំនិតខ្វែងគ្នាក្នុងការទិញរបស់របរ ឬជ្រើសរើសអ្វីម្យ៉ាងនោះ មិនយូរមិនឆាប់ទេ អ្នកនឹងមើលឃើញច្បាស់ថា ស្នេហាមួយនេះដើរទៅមុខយូរទៀតលែងរួចហើយ។

៣. អ្នកតែងតែគិតពីរឿងចែកផ្លូវគ្នាជារឿយៗ
មិនចាំបាច់មានហេតុផលក៏បាន ព្រោះប្រសិនបើអ្នកមិនអាចបញ្ឈប់អារម្មណ៍ថា អ្នកមិនចង់នៅក្នុងទំនាក់ទំនងស្នេហានេះបន្តទៀតទេ អ្នកគួរតែព្រលែងវាចោលតាមចិត្តទៅ។ ជឿលើអារម្មណ៍របស់អ្នកទៅ អ្នកប្រហែលជានឹងមានអារម្មណ៍ថាឈឺចាប់ ព្រោះនៅស្រលាញ់ ប៉ុន្តែពេលដែលបែកគ្នារួច អ្នកអាចនឹងមានអារម្មណ៍ធូរស្បើយជាងនេះ។ អារម្មណ៍ទាំងនេះជារឿងធម្មតាទេ នេះបើយោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌល់ The Catholic University of America's Wellness Center

៤. អ្នកមិនអាចដោះស្រាយបញ្ហាបាន
បញ្ហាកើតឡើងដដែលៗ រឿងដដែលៗ ប៉ុន្តែអ្នកនៅតែមិនអាចដោះស្រាយ ឬមិនអាចទទួលបាននូវដំណោះស្រាយពីភាគីម្ខាងទៀតបាន។ វានៅតែបន្តកើតឡើងវិញម្តងហើយម្តងទៀត ហើយនឹងកាន់តែធ្ងន់ទៅៗ រហូតដល់ថ្ងៃមួយ​ វាផ្ទុះមួយទំហឹង ពេលនោះអ្នកប្រាកដជាច្បាស់ហើយថា គ្រប់យ៉ាងគួរតែបញ្ចប់។

៥. អ្នកមិនដែលបានអ្វីដែលខ្លួនចង់បាន
អ្នកតែងតែគិតថា គូស្នេហ៍របស់អ្នកនឹងធ្វើនេះធ្វើនោះសម្រាប់អ្នក តាមដែលអ្នកប្រាថ្នាចង់បាន ប៉ុន្តែមិនដែលមានម្តងណាដែលគេដាក់ចិត្តដាក់កាយធ្វើ ឬចាប់អារម្មណ៍ពីចំណុចតូចតាចទាំងនេះឡើយ។ ឧទារហណ៍ថា អ្នកចង់ជួបមុខគ្នារាល់ថ្ងៃ ប៉ុន្តែគេមិនដែលរំលឹកថាចង់ជួបអ្នកមុននោះទេ ទាល់តែអ្នកហៅគេ ឬទៅរកគេ ដែលនេះជាសញ្ញាណបង្ហាញយ៉ាងច្បាស់១០០%ថា គេមិនសមឲ្យអ្នកទ្រាំទ្រដល់ម្លឹងទេ។

៦. អ្នកត្រូវបានរងការធ្វើបាប
ការធ្វើបាបផ្លូវកាយនិងផ្លូវចិត្តមិនខុសគ្នាប៉ុន្មានទេ គ្រាន់តែការធ្វើបាបផ្លូវចិត្តវាឈឺរយៈពេលវែងជាងផ្លូវកាយ ប៉ុន្តែការពិតទៅ មិនថាអ្នកទទួលរងការធ្វើបាបផ្លូវកាយឬផ្លូវចិត្តទេ អ្នកគួរតែកុំទុកឲ្យខ្លួនឯងត្រាំត្រែងរស់នៅក្នុងស្ថានភាពបែបនេះអី ដល់ពេលហើយដែលត្រូវដើរចេញ ហើយទទួលនូវការឈឺចាប់ក្រោយពេលបែកគ្នាមួយរយៈសិនចុះ បន្ទាប់ពីនោះ ពេលវេលានឹងព្យាបាលអ្នកជាមិនខាន។


អត្ថបទដោយ៖ សន ឆវីវតី
ប្រភពអត្ថបទ៖ Bustile 

Post a Comment

LibraryKhmer

{facebook#YOUR_SOCIAL_PROFILE_URL} {twitter#YOUR_SOCIAL_PROFILE_URL} {google-plus#YOUR_SOCIAL_PROFILE_URL} {pinterest#YOUR_SOCIAL_PROFILE_URL} {youtube#YOUR_SOCIAL_PROFILE_URL} {instagram#YOUR_SOCIAL_PROFILE_URL}

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget