Halloween Costume ideas 2015

Teamស្គម! អាហារ​៦​មុខ​នេះ​ជួយ​អ្នក​ឡើង​ទម្ងន់​បាន​!

ជារៀងរាល់ថ្ងៃអ្នកច្បាស់ជាលឺមិត្ដភក្ដិរបស់អ្នកឬក៏អ្នកនៅជុំវិញខ្លួនអ្នករអ៊ូថាចង់ស្រកទម្ងន់ជានិច្ចមែនទេ? ប៉ុន្ដែពួកគេមិនបានដឹងថាអ្នកដែលមានរាងស្គមមានអារម្មណ៍បែបណាទេនៅ ពេលដែលបានពាក្យលឺទាំងនេះ។ ពេលនេះ អ្នកដែលមានមាឌស្គមឈប់បារម្ភពីបញ្ហានេះ ទៀតទៅអ្នកគ្រាន់តែជ្រើសរើសអាហារដែលសមស្របសំរាប់ការឡើងទម្ងន់ជាការស្រេច ។ ខាងក្រោមនេះជារបបអាហារមួយចំនួនដែលជួយឲ្យអ្នកឡើងទម្ងន់បាន។
Picture credit: WikiHow
១. បាយស
អ្នកបានដឹងមកហើយថាបាយជាប្រភេទអាហារដែលមានតម្លៃសមរម្យដែលយើងអាចរកបានគ្រប់ទីផ្សារ ហើយបាយសម្បូរទៅដោយជាតិកាឡូរីខ្ពស់។ អ្នកគ្រាន់តែទទួលទានបាយឲ្យ ច្រើនជាងមុនទ្វេដង។ អនុវត្ដបែបនេះឲ្យបានញឹកញាប់អ្នកនឹងឃើញលទ្ធផលជាក់ជាមិនខាន។

២. បឺរសណ្ដែកដី
បឺរសណ្ដែកដីជាប្រភេទអាហារដែលមានកាឡូរីប្រមាណ ២០០ ក្រាម មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ​ បឺរសណ្ដែកដី ជួយឲ្យអ្នកឡើងទម្ងន់ទៀតផង។ អ្នកគ្រាន់តែលាបបឺរសណ្ដែកដីជាមួយនំបុ័ងឲ្យបានច្រើនតាមចំណង់ចំនូលចិត្ដរបស់អ្នកជាការស្រេច។ អ្នកអាចបរិភោគអាហារទាំងនេះជំនួសអាហារពេលព្រឹកឬអាហារសម្រន់ក៏បាន។

៣ ត្រីធូណា
ត្រីធូណាជាប្រភេទអាហារដែលសម្បូរទៅដោយសារជាតិម្យ៉ាងដែលជួយឲ្យរាងកាយយើងធាត់បាននិងសារជាតិប្រេងដែលរាងកាយត្រូវការជាចាំបាច់។ អ្នកគ្រាន់តែបរិភោគត្រីធូណាជារៀងរាល់ពេលដែលអ្នកបរិភោគអាហារជាស្រេច។

៤.​ ទឹកដោះគោ
ទឹកដោះគោមានសារជាតិបំប៉ន់រាងកាយជាច្រើនដែលល្អសំរាប់មនុស្សទូទៅ។ ចំពោះអ្នកដែលចង់ឡើងទម្ងន់ គួរងាកមកផឹកទឹកដោះគោឲ្យបានច្រើន ព្រោះថា​នៅក្នុងទឹកដោះគោមួយកែវមានកាឡូរីចំនួន ៦០ក្រាម។ មិនត្រឹមតែជួយឲ្យអ្នកឡើងទម្ងន់នោះទេ ទឹកដោះគោថែមទាំងជួយបំប៉ន់ឆ្អឹងនិងសក់របស់អ្នកបានយ៉ាងល្អ។

៥. ស៊ុត
ស៊ុតជាប្រភេទអាហារដែលពេញនិយមសំរាប់អ្នកមនុស្សទូទៅ ហើយស៊ុតក៏មានរសជាតិឆ្ងាញ់មិនចាញ់អាហារដែលមានតម្លៃថ្លៃប៉ុន្មានដែរ។ ចំពោះអ្នកដែលចង់ឡើងទម្ងន់អ្នកគួរតែងាកមកបរិភោគស៊ុតឲ្យបានច្រើន តែមិនមែនមានន័យថាអ្នកគួរបរិភោគស៊ុតជារៀងរាល់ថ្ងៃនោះទេ។ អ្នកគួរតែបរិភោគពី៣ទៅ៤គ្រាប់ក្នុងមួយសប្ដាហ៍ទើបជាការល្អសមស្របតាមអ្វីដែលរាងកាយត្រូវការ។

៦. សាច់
អ្នកគ្រប់គ្នាច្បាស់ជាដឹងហើយថាសាច់ជួយឲ្យអ្នកឡើងទម្ងន់បាន។ អ្នកគ្រាន់តែបរិភោគសាច់ ១ ឬ ២ ដងក្នុងមួយសប្ដាហ៍នោះអ្នកនឹងឃើញពីប្រសិទ្ធភាពរបស់វាមិនខាន៕

អត្ថបទដោយ៖ ធានី
ប្រភព៖ Wellnessbin

Post a Comment

LibraryKhmer

{facebook#YOUR_SOCIAL_PROFILE_URL} {twitter#YOUR_SOCIAL_PROFILE_URL} {google-plus#YOUR_SOCIAL_PROFILE_URL} {pinterest#YOUR_SOCIAL_PROFILE_URL} {youtube#YOUR_SOCIAL_PROFILE_URL} {instagram#YOUR_SOCIAL_PROFILE_URL}

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget