Halloween Costume ideas 2015

ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ចេះ​តែ​ឃ្លាន​ពេល​យប់?​

មនុស្សភាគច្រើនមានទម្លាប់ចូលចិត្តទំពារ ឫបរិភោគចំនីនៅពេលយប់ជ្រៅ បើទោះបីជាគេមិនឃ្លានក៏ដោយ ដែលនេះជាហេតុធ្វើអោយពួកគេឡើងគីឡូយ៉ាងឆាប់រហ័ស និងដោយមិនដឹងខ្លួន។ សាកល្បងអានគន្លឹះប៉ុន្មានយ៉ាងខាងក្រោមនេះទៅមើល៍ ក្រែងលោអាចកែប្រែទម្លាប់នោះបាន។
. ទទួលទានអាហារពេលព្រឹកជាប្រចាំ
នៅពេលដែលយើងទទួលទានចំនីនៅពេលយប់ជ្រៅច្រើនពេក យើងនឹងមិនចង់បរិភោគអាហារពេលព្រឹកឡើយ ដោយសារយើងមានអារម្មណ៍ថាឆ្អែតរួចទៅហើយតាំងពីពេលយប់។ 
ដូចនេះហើយ អ្នកត្រូវចេះតាំងចិត្តខ្លួនឯងថា មិនត្រូវពិសារអ្វីនៅពេលយប់ច្រើនពេកនោះទេ ព្រោះប្រព័ន្ធរំលាយអាហាររបស់អ្នកនឹងមិនបានធ្វើការរំលាយអាហារទាំងនោះម៉ត់ល្អទេ ជាហេតុធ្វើអោយអ្នកធាត់បន្តិចម្តងៗ ប៉ុន្តែផ្ទុយទៅវិញ អ្នកគួរតែផ្តោតទៅលើអាហារពេលព្រឹកដែលជាអាហារថាមពលប្រចាំថ្ងៃ។


. កាត់បន្ថយការទទួលទានភេសជ្ជ:មានជាតិស្ករខ្ពស់
នៅពេលដែលអ្នកពិសារនូវភេសជ្ជ:មានជាតិស្ករខ្ពស់ដូចជា កូកាកូឡា សូដា ទឹកផ្លែឈើកំប៉ុងច្រើនពេកនោះ អ្នកនឹងមានអារម្មណ៍កាន់តែឃ្លានជាងមុន ដូច្នេះហើយ អ្នកគួរតែជ្រើសរើសពិសារទឹក ទឹកតែ ឫកាហ្វេជំនួសវិញ។


. បរិភោគអាហារទាំងបីពេលអោយបានទៀងទាត់
ការទទួលទានអោយបានទៀងទាត់នូវអាហារទាំងបី ពិតជាអាចកាត់បន្ថយចំណង់ក្នុងការទទួលទានពេលយប់ជ្រៅបាន។ អ្នកគួរតែបន្ថយបរិមាណក្នុងការពិសារ បើសិនជាអ្នកខ្លាចឡើងទម្ងន់ ប៉ុន្តែត្រូវចាំថា អ្នកមិនគួររំលងអាហារណាមួយពេលទេ ព្រោះអ្នកប្រហែលជាអាចជ្រើសរើសពិសារចំនីកញ្ចប់ផ្សេងៗដែលមានកាឡួរីច្រើនលើសកំណត់។


. ចូលគេងឲ្យបានលឿន
បើអ្នកមិនទាន់គេងលក់ទេ ប្រាកដណាស់អ្នកនឹងមានអារម្មណ៍ឃ្លាន ហេតុអី? ដោយសារនៅពេលយប់ អរម៉ូននៅក្នុងខ្លួនប្រាណ ដែលធ្វើមនុស្សឃ្លាន កើនឡើងខ្លាំង ចំនែកឯអរម៉ូនម្យ៉ាងទៀតដែលធ្វើអោយយើងឆ្អែត ថយចុះខ្លាំង។ ដូច្នេះ បើមិនចង់អោយខ្លួនឯងធាត់ អ្នកគួរតែសម្ងំគេងទៅល្អជាង។


.ដុសធ្មេញជាប្រចាំមុនចូលគេង
អ្នកនឹងអាចកាត់បន្ថយចំណង់ក្នុងការទទួលទានបន្ទាប់ពីដុសធ្មេញស្អាតមុនចូលគេង ម្យ៉ាងវិញទៀត អ្នកនឹងមានអារម្មណ៍ថារសជាតិអាហារក៏មានភាពប្រែប្រួលដែរ។



អត្ថបទដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទ: WikiHow &, Authoritynutrition

Post a Comment

LibraryKhmer

{facebook#YOUR_SOCIAL_PROFILE_URL} {twitter#YOUR_SOCIAL_PROFILE_URL} {google-plus#YOUR_SOCIAL_PROFILE_URL} {pinterest#YOUR_SOCIAL_PROFILE_URL} {youtube#YOUR_SOCIAL_PROFILE_URL} {instagram#YOUR_SOCIAL_PROFILE_URL}

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget