តាមការសិក្សារបស់ The National Education Association (NEA) and the National PTA (NPTA) បានបញ្ចាក់ថាការធ្វើកិច្ចការសាលារបស់សិស្សដែលរៀននៅថ្នាក់មតេយ្យគួរតែចំណាយពេល១០ ទៅ១៥នាទីនៅពេលយប់គឺជាការល្អសំរាប់ពួកគេ។ សំរាប់សិស្សានុសិស្សនៅក្នុងថា្នក់វិទ្យាល័យគួរចំណាយពេលធ្វើកិច្ចការសាលាពី ១ ទៅ២ ម៉ោងទើបល្អសមស្រប។
តាមការសិក្សាដដែលក៏បានបញ្ចាក់ដែរការធ្វើកិច្ចសាលារបស់ក្មេងតូចៗក៏អាចមានផលប៉ះពាល់ដល់សមាជិកគ្រួសារដែរ ដែលអាចឲ្យសមាជិកមានជម្ងឺស្រ្ដេសផងដែរ ដោយសារតែមេគ្រួសារក៏ដូចជាសមាជិកក្នុងផ្ទះមិនមានលទ្ធភាពជួយដោះស្រាយបញ្ហានោះដល់កូនៗរបស់គេបាន។
តាមការសិក្សាផ្សេងទៀតរបសសកលវិទ្យាល័យ Stanford បានបង្ហាញថាសិស្សដែលរៀននៅវិទ្យាល័យដែលចំណាយពេលធ្វើកិច្ចការសាលាច្រើនម៉ោងពេក ធ្វើឲ្យពួកគេមានបញ្ហាស្រ្ដេស ប៉ះពាល់ដល់សុខភាពរាងកាយ ភាពមិនស្មើគ្នានៅក្នុងសង្គម មិនមានមិត្ដរាប់អានច្រើន និងអាចឲ្យគេមានបញ្ហាទំនាក់ទំនងនៅក្នុងសង្គម។
ដើម្បីកាត់បន្ថយបញ្ហាទាំងនេះសិស្សានុសិស្សគួរតែចំណាយពេលធ្វើកិច្ចការសាលាក្នុងពេលវេលាសមស្របដោយសិស្សនៅថា្នក់មតេយ្យគួរចំណាយពេលពី ១០ទៅ១៥នាទី ចំណែកសិស្សថា្នក់វិទ្យាល័យគឺពី ១ទៅ២ម៉ោង៕
ប្រែសម្រួលដោយ ធានី
ប្រភព Healthline
ប្រែសម្រួលដោយ ធានី
ប្រភព Healthline
Post a Comment