Halloween Costume ideas 2015

មនុស្ស​​៣​ប្រភេទ​​ដែល​​តែង​​តែ​​ជោគ​​ជ័យ​​គ្រប់​​រឿង​​


ពួក​​យើង​​រស់​​នៅ​ក្នុង​​សម័យ​​ទំនើ​ប​​ដែល​​អ្នក​​គ្រប់​​គ្នា​ទាម​​ទារ​​លើស​​ពី​ការ​​រំពឹង​​ទុក​ ការងារ​​ល្អ អំណាច​​ គ្រួសារ​​ល្អ សេចក្តី​សុខ​នៅ​ក្នុ​ង​​ជីវិត​ ដែល​ពេល​​ខ្លះ​​មនុស្ស​មួយ​ចំនួន​​ភ្លេច​ថា​អ្វីៗទាំង​នោះ កើត​ចេញពីការ​ខំប្រឹង​​រាប់​ឆ្នាំ​របស់​ពួក​គេ​ទេ បែរ​ជា​ទាមទារ​ភ្លាម​ៗ​ហើយ​​គិត​ថា​​វា​ងាយ​ស្រួល។ មនុស្ស​​កើត​​មក​ត្បិត​តែ​មាន​អ្វី​ ខុសៗក្តី ប៉ុន្តែ​ការ​ខិតខំ​ដើម្បី​ឆាក​ជីវិត​​របស់​ខ្លួន​គឺមាន​ដូច​គ្នា​ … អ្នក​ទាំង​បី​គឺជា​មនុស្ស​ដែល​អ្នក​រាល់​គ្នា​គួរ​យក​ជា​គំរូ៖


១. មនុស្ស​​មាន​ចក្ខុវិស័យ​វែងឆ្ងាយ
គោល​ដៅ ពួក​គេ​មិន​មែន មាស​ប្រាក់​ លេចធ្លោ មុខមាត់​ក្នុង​សង្គម​ ឬក៏​អំណាច​នោះទេ ប៉ុន្តែពួក​គេ​ជា​មនុស្ស​មើល​ឃើញពី ប្រយោជន៍មនុស្ស​មួយ​ក្រុម​ធំជាជាង​ប្រយោជន៍ខ្លួន​ផ្ទាល់។ ពួក​គេ​ខិត​ខំបណ្តុះ​ចំណេះ​របស់​ខ្លូន​ដើម្បីជួយ​ដល់​សង្គម​ និង​ពិភពលោក​ដែល​ខ្លួន​កំពុង​រស់​នៅ​។​ គោល​ដៅ​របស់​ពួក​គេ​ភាគ ច្រើន​គឺកែច្នៃគំនិត​របស់​ខ្លូន​ទៅជា​យាន​ដើម្បី​ធ្វើ​អោយ​ជីវិត​អ្នក​ដទៃររស់​នៅស្រួល​ ដូច​ជា​ការ​បង្កើតផលិតផល គ្រឿងប្រើប្រាស់​ផ្សេងៗដែល​ជួយ​អោយ​ការរស់​នៅ ប្រសើរជាង​មុន​។

២. ​មនុស្សមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​
​គំនិត​ច្នៃប្រឌិត​របស់​មនុស្ស​ម្នាក់​គឺ​ជា​អ្វីដែល​ធ្វើ​អោយ​ពួក​គេ​ខុស​ប្លែក​ និង​ពិសេស​ពីគេ​ដទៃ។ មនុស្ស​បែប​នេះ​ធុន​នឹង​ការ​បរាជ័យ​ និង​ការ​អាក់​អន់​ចិត្ត​ជារើយ​ៗក្នុង​ជីវិត​ព្រោះ​ ពួកគេ​អាច​ប្រើគំនិត​ថ្មី ៗរបស់​ពួក​គេ​ដើម្បី​ដោះ ស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ​ដោយ​មិន​រា​ថយ​នោះ​ទេ។​មិន​ត្រឹម​តែនាំ​ភាព​រីករាយ​សំរាប់​ខ្លួន​ទេ តែចែក​រំលែក​ដល​់​អ្នក​ដទៃផងដែរ គ្រប់​ពេល​ដែល​គេ​បង្កើត​ការសន្ទនា​ជាមួយ​នរណា​ម្នាក់ គេ​នឹង​ទទួល​បាន​អារម្មណ៍កក់ក្តៅ​ ភាព​ជឿជាក់​ និង​ទំនុក​ចិត្ត​យ៉ាង​ប្លែក​។

៣. ​មិន​ចេះហត់​នឿយ​នឹង​ការ​សិក្សាអ្វីថ្មី
អ្នក​ដែល​យើង​បាន​ដឹង​ហើយ​មនុស្ស​ជោគជ័យ​មួយ​ចំនួន​ក្នុង​សម៍យ​នេះ ភាគ​ច្រើន​គឺសុទ្ធជាអ្នក​គេច​សិក្សា ប៉ុន្តែពួកគេ​ធ្វើ​ការ​សិក្សា​ដោយ​ខ្លួន​ឯង​សំរាប់​អ្វី ដែល​គេ​ចូល​ចិត្ត​ ជាមួយ​ទេពកោសល្យរបស់​ខ្លួន។ ការ​ស្រូប​យក​ចំណេះដឹង​ថ្មីៗគី​មិន​ត្រឹម​តែជា​អ្វី​ដែល​បាន​សិក្សា​ក្នុង​ថ្នាក់​រៀន​នោះ ទេ គឺ​វា​បូក​រួម​នឹង​ការ​ស្វែង​រក​ផ្ទាល់​ខ្លួន​ និង​ពី អ្នក​ដទៃ។ ជីវិត​​បង្រៀនមនុស្ស​​ច្រើន​ណាស់​នូវ​អ្វី​គ្រប់​យ៉ាង​តាំង​ពី​តូច​ដល់​ធំ ប៉ុន្តែវា​អាស្រ័យលើ​មនុស្ស​ម្នាក់ៗថា​ តើពួកគេព្រមទទួល​យកចំណេះ ទាំង​នោះ ដោយ​កំរិត​ណា និង​ ពេល​ណា ។

'ភាព​ជោគជ័យ​នឹង​មក​ដោយ​ឯកឯង​នៅពេល​អ្នក​ព្រម​បង្កើត​ផ្លូវ​ដើម្បីអោយ​វា​ដើរ​មក​រក​អ្នក' ៕


អត្ថបទដោយ​៖ ហ៊ុន​ កែវលីដែត
ប្រភព ៖ Life Hack

Post a Comment

LibraryKhmer

{facebook#YOUR_SOCIAL_PROFILE_URL} {twitter#YOUR_SOCIAL_PROFILE_URL} {google-plus#YOUR_SOCIAL_PROFILE_URL} {pinterest#YOUR_SOCIAL_PROFILE_URL} {youtube#YOUR_SOCIAL_PROFILE_URL} {instagram#YOUR_SOCIAL_PROFILE_URL}

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget