Halloween Costume ideas 2015

ដឹង​​អត់​​​ថា​​មិន​​ត្រូវ​​ធ្វើ​អ្វី​​ខ្លះ​​ក្នុង​​កំឡុង​​ថ្ងៃ​​ចូ​ល​​ឆ្នាំ​​ចិន​​

ថ្ងៃ​​ចូល​​ឆ្នាំ​ចិន​​នឹង​ចូល​​មក​ដល់​​ក្នុង​ប៉ុន្មាន​ថ្ងៃ​​ខាង​មុខ​​នេះហើយ​​។​ តើ​អ្នក​ដឹង​ពី​​អ្វី​ដែល​អ្នក​​មិន​ត្រូវ​​ធ្វើ​ក្នុង​កំឡុង​ពិធី​​នេះ​ដែរ​រឺ​ទេ​​? ​អត្ថបទ​​នេះ​​នឹង​​ប្រាប់​​អ្នក​ពី​សកម្ម​ភាព​​ ៥​យ៉ាង​​ដែល​​អ្នក​មិន​​គួរ​ប្រព្រឹត្តិ​​ក្នុង​កំឡុង​​ពេល​ពិធី​​សែន​​ចូល​ឆ្នាំ​​ចិន​៖​

១. ព្យាយាមកុំលេបថ្នាំ
មូលហេតុដែលហាមមិនឲ្យលេបថ្នាំនេះ គឺដោយសារតែមានជំ​នឿថាការលេបថ្នាំនៅថ្ងៃដំបូងនៃពិធីសែនបែបនេះនឹងធ្វើឲ្យមនុស្សម្នាក់នោះកើតជម្ងឺផ្សេងៗសម្រាប់ពេលពេញមួយឆ្នាំ។

២. កុំបោសសំរាមចេញពីផ្ទះ
ការបោសសំរាមជាធម្មតាគឺជារឿងល្អដែលត្រូវធ្វើសម្រាប់ម​នុស្ស​​គ្រប់គ្នា។ ប៉ុន្តែវាគួរតែជៀសវាងក្នុងកំឡុងពិធីដែលអ​ស្ចារ្យ​​​មួយនេះ។ ការបោសសំរាមចេញពីផ្ទះត្រូវបានគេគិត​ថា​វាជាការនាំសំណាងចេញពីផ្ទះ។

៣​. ហាមញ៉ាំបបរសម្រាប់អាហារពេលព្រឹក
វាមិនជារឿងល្អនោះទេដែលត្រូវបរិភោគបបរ និងសាច់ក្នុងអាហារពេលព្រឹករបស់អ្នក។ មូលហេតុគឺដោយសារតែការគិត​ថា មនុស្សដែលហូបបបរសម្រាប់អាហារពេលព្រឹកនោះភាគច្រើនមានជីវភាពខ្សត់ខ្សោយ បែបនេះហើយបានជាប្រ​ជា​ជន​ចិនមិនចង់ចាប់ផ្ដើមឆ្នាំថ្មីជាមួយភាពក្រីក្រនោះទេ។

៤. ហាមបោកខោអាវ និងកក់សក់

ការបោកខោអាវត្រូវបានហាមប្រាមជាពិសេសសម្រាប់ថ្ងៃ​ទី​១​និងទី២នៃពីធីសែនចូលឆ្នាំចិនដោយសារតែថ្ងៃទាំងនេះគឺជាថ្ងៃកំណើតនៃព្រះ Shuishenដែលជាព្រះគង្គា។ ចំណែកឯការហាមប្រាមមិនឲ្យកក់សក់នោះគឺដោយសារតែពាក្យ សក់ ក្នុងភាសាចិនមានសំនៀងដូចទៅនឹងឃ្លាមួយដែលមានន័យថា កើនទ្រព្យសម្បត្តិ បែបនេះហើយការកក់សក់ត្រូវបានគេគិតថាជាការបោសចេញនូវទ្រព្យឬលុយកាក់ឲ្យទៅឆ្ងាយ។

៥. ជៀសវាងការងារដេរប៉ាក់
ក្នុងការងារដេរប៉ាក់នឹងទាមទារឲ្យមានការកាត់ដោយប្រើប្រាស់កន្រ្តៃ រឺក៏កាំបិតដោយវាមិនមែនជារឿងល្អដែលត្រូវធ្វើសម្រាប់ពិធីបុណ្យចូលឆ្នាំចិននោះទេ។ ការធ្វើបែបនេះត្រូវគេមានជំនឿថា វានឹងធ្វើឲ្យមានការខាតបង់ទ្រព្យសម្បត្តិ។​

ប្រភព៖ Chinahighlights
អត្ថបទ៖ ប៉ោ គឹមហុក

Post a Comment

LibraryKhmer

{facebook#YOUR_SOCIAL_PROFILE_URL} {twitter#YOUR_SOCIAL_PROFILE_URL} {google-plus#YOUR_SOCIAL_PROFILE_URL} {pinterest#YOUR_SOCIAL_PROFILE_URL} {youtube#YOUR_SOCIAL_PROFILE_URL} {instagram#YOUR_SOCIAL_PROFILE_URL}

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget