Halloween Costume ideas 2015

Library Khmer

Latest Post
20s abroad accept Activity Adapt Adulyadej advantage advice advices affection airplan alcohol Alibaba alone answer anxiety apologize Apple Argument article asian atmosphere attraction attractive avoid bachelor Background Bag banana flower be generous beautiful Beautiful life beautiful mind beauty Bechelor belief bestfriend Bio Biography bitting nail Blue Boat body Body image Book book review Boring Borrow bossy Boyfriend break up broken heart Buddism Business busy buy cambodia camp care career path careless caring Ceremony challenge Chapeydongveng chicken Childhood chill china Chinese Chinese new year Christmas class Clean cloth Clothes cloths cloud colleague Collect color Comdy competition conference confident contest conversation Converse Convert convince cooking Correct Countdown Counting couple courageous creativity crush Crushes Culture Cure cute Dating Debt Decline depression desire diet discuss dishonest Disorder DMC Documentary Dog Donald Trump dream dress Dressing drug drunk earthquake easy Easygoing eat Education election Empire encouragement English Book Enjoy Entertainment environment erasmus exam exchange exchange program excuse exercise experiences expert Explode explore eye contact punctuality eyes eyesight Facebook Fact failure fake nice people Family fashion fashion style beauty fashionable fatness fear feeling feelings Female festival Film First time five flower Follower food for you Free free course Fresh air Friend Friendly friends friendship Fun Future plan Gain weight Game General Knowledge get over get rid of gift girlfriend girls glass goal Gold gratitude Group Guardian guilty guinness world record Habit hair Halloween handshake happiness Happy hard-headed hate Health Healthy heartbreaking heaviest weight help high Hillary Clinton History hobbies home Homework honest hongkong horror House how to HowTo human humble humor hurt Idle ignorance important impression Improper independent inner wellbeing innovation insect Insomnia Interest interested International international news Interview introvert Invention involve iPhone7 japan Job journalism journey Karate Keeper KFC Khmer khmer musical instrument KhmerRudge Kid Language late laugh leader Leadership Leaf learning leave liar life Life Style life-long learner Lifestyle light Lipstick lonely lost love lovely Make up Malania Trump Male man Mango ំmap Married master degree mate media mediation meditate meditation mental mindful Mistake Mobile modern Money mood Moon Festival Mouth Movie Music Music instrument Musical instrument myanmar Natural natural disaster nature new love New year New Year Eve New York Post News NewZaland nighttime No Note7 novel observing obsessing Occasion Ocean odor open-minded opportunity optimistic. Original Outfit Owe parachute parasite Pass Pc peace Pee People perfectionism perfume personality Philippine photo Physic pity plaid-shirt Planet plant plastic Pokemon police Positive possitivity Prepare presentation President Press release Pressure price problem procrastination professional profile program project 3 public Public place puppy puzzle Question questions rational real life reasons reduce regret relationship Relative Relax reliable Relieve remeber research rich rivals Rodrigo Duterte romantic routine RPG rude RUPP russia sad sadness Samsung saving scholarship school Scotland Sea Seat see self-confidence self-destructed self-discovery self-esteem self-loved self-questioning self-talk self-value seminar Serious Severe sexy shape shirt Shoe shoes Short Jean showing Sign singapore Single sit skin Skinny sky sleep Sleeping sleepy slim smart smell smile Sneakers social media socialize society solution sorry soul Sports step Steve Job stomach story Strange strange thing strategy stress student student life students study Style stylish succeed success sudoku summer Superstition surrounding Symptom talking Tattoo technique Technology Teenager Thai thailand Thriller tip Tips tired Toilet tolerated trace Traditional traffic Training travel Treatment triangle love Trip trust truth twin Ultraviolet Unboxing undergraduate unhappy United State update US president Vacation value Vegetable Video vietnam visionary volunteer Water Festival wealth wear Wearing Wedding weird weird news why wild animal win woman Women Work workload Workplace workshop writing Wrong person yoga youth yseali

អ្នក​ណា មិន​ចង់​មើល​ទៅ​ហាយ​ក្លាស​ និង​ថ្លៃថ្នូរ​។​ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ការ​បញ្ជ្រាប​ខ្លួន​ចូល​ក្នុង​សង្គម​ស៊ីវីល័យ​គឺ​មាន​ការ​ប្រឈម​ច្រើន​ទាក់​ទង​នឹង​ការ​រៀប​ចំ​ខ្លួន​ឲ្យ​មាន​ភាព​ទាក់ទាញ​និង ស្រស់​ស្អាត​គួរ​ឲ្យ​ចង់​រាប់​អាន​ ប៉ុន្តែ​មិន​ថ្វី​ទេ ​សម្រាប់​លោក​អ្នក​ដែល​មិន​មាន​ប្រាក់​ច្រើន​ក៏​លោក​អ្នក​គួរ​តែ​ដឹង​ពី​របៀប​តែង​ខ្លួន​យ៉ាងណា​ដើម្បី​ឲ្យ​លោក​អ្នក​ប្រែ​ក្លាយ​ខ្លួន​ឲ្យ​មើល​ទៅ​ដូច​អ្នក​មាន​ និង​ ថ្លៃថ្នូរបានដែរ​៖

1. ប្រើគ្រឿងលំអរសាច់ក្រណាត់ស្បែកសត្វ 
លោកអ្នកមិនគួរពាក់ឈុត ឬ​ អាវរបៀបស្បែកសត្វដូចជា ស្បែកខ្លានោះទេ ប៉ុន្តែលោកអ្នកគួរប្រើប្រាស់សាច់ក្រណាត់ប្រភេទនេះទៅជា កន្សែងបង់ករទើបមើលទៅ ហាយសូ។

2. ស្លៀកឈុតខ្មៅ 
ឈុតខ្មៅមិនមែនចេះតែពាក់បាននោះទេ។ ចង់មើលទៅដូចអ្នកមានស្ត្រីគ្រប់រូបគួរជ្រើសយកប្រភេទក្រណាត់ដែលមានពណ៌ខ្មៅដិត មិនស្លកពណ៌ឬមានពណ៌ខ្មៅថើៗនោះទេ ព្រោះខោអាវប្រភេទនេះមើលទៅរាងចាស់ និង មើលទៅដូចជាធ្លាប់បានពាក់ច្រើនដងរួចមកហើយ។

3. ស្បែកជើងកែងសាមញ្ញតែស្អាត  
ប្រាកដណាស់ថាពេលដែលអ្នកចូលរួមកម្មវិធីផ្សេងៗ ស្បែកជើងកែងជាអ្វីដែលយើងមិនអាចខ្វះបាន។ ដូ​ច្នេះសម្រាប់អ្នកដែលអានអត្ថបទនេះគួរជ្រើសយកស្បែកជើងកែងដែលមិនមានម៉ូតរញ៉េរញៃ មានត្បូងច្រើន និងមានមុខក្រាស់ទេ។ លោកអ្នកគួរទិញនូវប្រភេទស្បែកជើងកែងបែបក្លាសិកមិនមានម៉ូតរញ៉េរញៃ និង ពណ៌ច្រើនពេកទេ។ ហាមដាច់ខាតពាក់ស្បែកជើងដែលវាលៗហើយពាក់ស្រោមជើងឲ្យឃើញច្បាស់។

4. ទំហំអាវសមល្មមនឹងរូបរាង
អាវក៏ជាសម្ភារៈសំខាន់ណាស់ដែរសម្រាប់អ្នកចង់ធ្វើខ្លួនឲ្យមើលទៅដូចជាអ្នកមាន ហាយក្លាសជាដើម។ លោកអ្នកគួរទិញអាវដែលទំហំរបស់វាល្មមនិងរាងរបស់អ្នក ជាជាងរើសយកអាវដែលរលុងៗ ដែលមើលទៅមិនស្អាត និង មិនទាន់សម័យ។

5. ចៀសវាងខោអាវចាប់ជរ  
លោកអ្នកមិនគួរស្លៀកឈុតដែលមានសាច់ដូចជាក្រណាត់ប៉ាក់ ជីពជរច្រើនស្អេកស្កះនោះទេ ផ្ទុយមកវិញអ្នកមានគេនិយមពាក់ឈុតដែលសាមញ្ញៗមិនមានម៉ូតរញ៉េរញៃ និងមានប៉ាក់តិចៗនៅជាយៗប៉ុណ្ណោះ។

6. ចៀសវាងអាវដែលមានរូបLogo​ 
អាវមានរូបlogo ប្រ៊េនផ្សេងៗភាគច្រើនគឺជាអាវដែលមានដាក់លក់លើទីផ្សារធម្មតា លោកអ្នកគួរពាក់អាវដេលមិនមានរូបអ្វីទាំអស់គឺមើលទៅប្រសើរជាង។

7. ពណ៌ខោអាវ 
 ខោអាវដែលមើលទៅថោកៗ ភាគច្រើនគឺពណ៌ឆើតៗដូចជា ត្រួយចេកខ្ចីជាដើម រីឯពណ៌សម្រាប់អ្នកមានដែលគេនិយមស្លៀកពាក់ភាគច្រើនគឺពណ៌ ដិតៗ ប៉ុន្តែភ្លឺ។ លោកអ្នកក៏គួរចៀសវាងពពាក់ឈុតដែលមានពណ៌ ខ្មៅ លាយ ពណ៌ត្នោត និង ពណ៌ទឹកប៊ិចបញ្ចូលគ្នា។

8. ខោអាវក្នុង 
 អ្នកមានគេមិននិយមពាក់អាវស្តើងដែលអាចមើលធ្លុះដល់អា​វក្នុងនោះទេ ដោយឡែកគេនឹងពាក់អាវដែលមានម៉ូតវាលបន្តិចប៉ុន្តែមិនបញ្ចេញអាវក្នុងច្បាស់ៗនោះទេ។

9. កាបូប 
 ចំពោះកាបូបវិញ លោកអ្នកគួរមាននូវកាបូបដែលមានម៉ូតបង្ហាញនូវខ្សែបន្ទាត់ច្បាស់ៗ និង មិនមែនជាកាបូបទន់ៗ រាងដូចជាថង់ខ្ចប់នោះទេ។


រៀបរៀងដោយ៖ ជិន ស្រីលាភ
ប្រភព Brightside.com

មនុស្ស​ម្នាក់​ៗ​តែងតែ​អោយ​និយមន័យ​ជីវិត​ស្រស់ស្អាត​ទៅ​តាម​អ្វី​ដែល​ជា​ការ​ប្រាថ្នា​ចង់​បាន​របស់​ពួក​គេ។​ មនុស្ស​មួយ​ចំនួនមានអារម្មណ៍ថាពួកគេមានន័យ និងស្រស់បំព្រងនៅពេលណាដែលពូកគេទទួលបានជោគជ័យរឿងអ្វីមួយ ទទួលបានការកោតសរសើរ​និងលើកទឹកចិត្តពីអ្នកនៅជុំវិញ ឬក៏នៅជាមួយមនុស្សដែលពួកគេស្រលាញ់ជាដើម។ យ៉ាងណាមិញ មនុស្សមួយចំនួនផ្សេងទៀតមានការលំបាកខ្លាំងនៅក្នុងការមើលឃើញពីភាពស្រស់ស្អាតដែលនៅក្នុងជីវិតរបស់គេ ព្រមទាំងវិធីដែលធ្វើអោយជីវិតពួកគេមានភាពស្រស់បំព្រង។ ចំនាយពេលអាននូវវិធីសាស្រ្តមួយចំនួនដែលអាចធ្វើអោយជីវិតអ្នកស្រស់ស្អាតបាន:


១. អរគុ​ណ និងសប្បាយចិត្តសម្រាប់អ្វីដែលអ្នកមានរួចហើយ
តាមពិតមិនចាំបាច់ថាទាល់តែទទួលបានភាពជោគជ័យទើបជីវិតអ្នកស្រស់ស្អាតនោះទេ។ អ្នកគួរតែដឹងថា ជីវិតរបស់អ្នកគឺស្រស់ស្អាតរួចទៅហើយដែលអ្នកអាចកើតមកមានកាយសម្បទាគ្រប់គ្រាន់ មានខួរក្បាលដែលអាចគិតពីអ្វីផ្សេងៗបានច្រើនរាប់មិនអស់ មានក្រុមគ្រួសារ បងប្អូន និងមិត្តភក្តិដែលនៅជុំវិញខ្លូន មានអាហារញុំាគ្រប់គ្រាន់ និងមាន​សម្ភារៈប្រើប្រាស់ផ្សេងៗប្រើប្រាស់ជារៀងរាល់ថ្ងៃ។ សូមអ្នកអរគុណ​ និងសប្បាយចិត្តនឹងអ្វីដែលអ្នកមាន ដែលមនុស្សមួយចំនួនផ្សេងទៀតមិនមានសូម្បីតែមួយចំនុចដែលអ្នកមានផង។

២. ស្វែងយល់ពីតម្រូវការរបស់ខ្លូនឯងអោយបានច្បាស់
អ្នកត្រូវតែពិចារណាអោយបានច្បាស់លាស់អំពីអ្វីដែលអ្នកធ្វើហើយសប្បាយចិត្ត ព្រមទាំងសេចក្តីត្រូវការដែលចាំបាច់ត្រូវតែមាននៅក្នុងជីវិតរបស់អ្នក។​ មែនទែនទៅ វាមិនសំខាន់ថាអ្នកដទៃមើលឃើញយ៉ាងណាឬគិតយ៉ាងណាចំពោះយើងទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺថាអ្នកត្រូវតែស្វែងយល់ពីខ្លូនឯងអោយបានច្បាស់​ រួចបំពេញតម្រូវការជីវិតរបស់អ្នកបន្តិចម្តងៗ ដើម្បីឈានទៅរកភាពដែលស្រស់ស្អាតមួយកម្រិតទៀតនៅក្នុងជីវិតរបស់នេះ ដោយអ្នកអាចចាប់ផ្តើមពីខ្លួនឯងយ៉ាងដូចនេះ។

៣. ផ្តល់សេចក្តីស្រលាញ់ទៅអ្នកដទៃអោយបានច្រើន
ពេលខ្លះអ្នកភ្លេចគិតថា សុភមង្គលមួយក៏អាចកើតមានឡើងដែរគឺនៅពេលដែលអ្នកផ្តល់​​​​​​​សេចក្តី ការថែរក្សា និងភាពកក់ក្តៅទៅកាន់អ្នកជុំវិញខ្លួនអោយបានច្រើន។ នៅពេលដែលឃើញ អ្នកដទៃញញឹម​ ជីវិតរបស់អ្នកនិងមានភាពស្រស់ស្អាតដោយឯកឯង។ ជាជាងចំនាយពេលបំពេញសេចក្តីត្រូវការផ្ទាល់ខ្លូនច្រើនពេល អ្នកគួរតែចំនាយពេលធ្វើអោយអ្នកនៅជិតខ្លួនមានភាពសប្បាយរីករាយ​ ហើយទាំងនេះអាចកើតមានឡើងតាមរយៈសេចក្តីស្រលាញ់ដែលអ្នកមានសម្រាប់ពូកគេ។

៤. អភ័យទោសអោយបានច្រើនជាងការខឹង
ដឹងអត់ ជីវិតអ្នកនឹងមិនស្រស់បំព្រងនោះទេ ប្រសិនបើអ្នករវល់តែខឹង និងមានភាពគុំគួនខ្លាំងនៅក្នុងជីវិតនោះ។ តាមពិតទៅ អ្នកណាក៏ចេះខឹងដែរ ប៉ុន្តែបើខឹងច្រើនពេកនឹងធ្វើអោយជីវិតរបស់អ្នកកាន់តែអួរអាប់ និងមិនស្រស់ស្អាតនោះឡើយ។ តែយកល្អ អ្នកគួរតែរៀនដើម្បីអភ័យទោសអោយអ្នកជុំវិញខ្លួនអោយបានច្រើន បើទោះបីជាវាពិបាកនៅក្នុងការអត់អោនទោសអោយអ្នកណាម្នាក់ក៏ដោយ។​​ នេះជាអ្វីមួយដែលអ្នកមិនអាចខ្វះបានក្នុងការរស់នៅក្នុងសង្គមមួយ។​

អត្ថបទដោយ៖ ព្រឿន បញ្ញារី
ប្រភព: lifehack

គ្រប់គ្នាបានដឹងស្រាប់ហេីយថា នៅពេលដែលយេីងធ្វេីអ្វីដដែលៗជារៀងរាល់ថ្ងៃវាប្រាកដជាធ្វេីអោយយេីងមានអារម្មណ៍ថាធុញ ទោះបីជាយេីងពេញចិត្តនិងការងារនោះខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែទោះជាយ៉ាណាក៏ដោយ អោយតែយេីងរក្សាភាពវិជ្ជមានក្នុងអារម្មណ៍បាន គ្រប់យ៉ាងនិងប្រែត្រឡប់មករកភាពស្រស់ថ្លាដូចដេីម​។
វិធីខាងក្រោមនេះនិងអាចជួយអោយអ្នករក្សាអារម្មណ៍ស្រស់ថ្លារបស់អ្នកនៅកន្លែងធ្វេីការបានយ៉ាងមានប្រសិទ្ធភាព។

១.​ ការស្តាប់ចម្រៀង
វាពិតជាធ្វេីអោយយេីងមានអារម្មណ៍ល្អ នៅពេលដែលយេីងស្តាប់ចម្រៀងពេលព្រឹកព្រលឹម ហេីយនិងរឹតតែមានអារម្មណ៍ល្អបន្ថែមទៀត បេីសិនជាយេីងស្រែកច្រៀងទៅតាមសម្លេងតន្រ្តី។ លេីសពីនេះគួរណាជ្រេីសរេីសបទចម្រៀងបែបសប្បាយៗ ឬបេីសិនបទញាក់កាន់តែល្អគួរជៀសវាងបទបែបកម្សត់ៗ។

២. មកដល់កន្លែងធ្វេីការលឿនបន្តិច
វាជារឿងល្អដែលអ្នកអាចមកដល់កន្លែងធ្វេីការលឿនបន្តិច ព្រោះថាអ្នកនិងមានពេលវេលាសំរាកបន្តិចមុននិងចាប់ផ្តេីមការងារផ្សេងៗ​។​ អ្នកអាចអង្គុយញាំកាហ្វេដោយអារម្មណ៍ធូរស្រាលមិនមានសម្ពាធ​ ជជែកលេងជាមួយមិត្តរួមការងារ​ ឬធ្វេីអ្វីៗផ្សេងទៀតដោយមានពេលវេលាគ្រប់គ្រាន់

៣.​ កុំឆែកមេីលប្រអប់សារឬអ៊ីម៉េលមុនគេអោយសោះ
អ្នកធ្វីការទាំងអស់ពិតជាដឹងច្បាស់អំពីរឿងនេះដែលថាអ៊ីម៉េលឬប្រអប់សារជាកន្លែងដែលសំខាន់និងអាចថាស្មុគស្មាញបំផុតសំរាប់គេ ព្រោះថាការងារឬភាពតានតឹងផ្សេងៗជាច្រេីនត្រូវបានផ្ញេីរមកដូច្នេះអ្នកអាចចាប់ផ្តេីមដោយការងារផ្សេងសិន រួចសឹមឆែកមេីលប្រអប់សាររបស់អ្នកម្តងមួយៗអំឡុងពេលពេញមួយថ្ងៃ។

៤. ការកំណត់ពេលវេលា
ការរៀបចំកាលវិភាគសំរាប់ការងាររបស់អ្នកអោយបានច្បាស់លាស់គឺជារឿងប្រសេីរដោយអ្នកអាចរៀបចំរឿងដែលធំៗចាំបាច់ដេីម្បីដោះស្រាយមុន ហេីយអ្នកនិងមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វេីរឿងដទៃទៀត។ លេីសពីនេះទៅទៀតវាអាចជួយអោយលោកអ្នកមិនភ្លេចរឿងណាមួយដែលត្រូវធ្វេី។​ មុខងារ To Do List ឬ​ Note ក្នុងទូរស័ព្ទរបស់អ្នកអាចជួយអោយអ្នកសម្រេចនូវចំនុចនេះបានយ៉ាងល្អប្រសេីរ។

៥.​ ការញញឹម
ការញញឹមគ្រាន់តែជារឿងធម្មតាមួយដែលអ្នកណាៗក៏អាចធ្វេីបានវាអាចធ្វេីអោយយេីងមេីលទៅស្រស់ស្អាត ប៉ុន្តែលេីសពីនេះទៅទៀតវាអាចជួយកាត់បន្ថយអារម្មណ៍ស្ត្រេសបានខ្លះផងដែរនៅពេលដែលអ្នកញញឹមដូចក្នងភាពយន្តចិនមួយបាននិយាយថា "ឧស្សាហ៍ញញឹមសំណាងល្អនឹងមកដោយឯកឯង"​។

៦.​ ដាស់ស្មារតីដោយការផឹកទឹក
បេីសិនជាអ្នកមានបញ្ហាតានតឹងដែលធ្វេីអោយអ្នកឈឺក្បាលស្ត្រេសដោះស្រាយមិនចេញ សូមកុំនៅសំងំធ្វេីវាបន្តទៀត អ្នកអាចងេី​បឡេីងដេីរបន្តិចរួចហេីយផឹកទឹកមួយកែវ ដេីម្បីដាស់អារម្មណ៍អោយភ្លឺស្វាងឡេីងវិញ រួចសឹមចាប់ផ្តេីមធ្វេីការងារនោះបន្តទៀត ធានាថាលោកអ្នកប្រាកដជាមានគំនិតដេីម្បីដោះស្រាយ។

យេីងសង្ឃឹមថា៦ចំណុចខាងលេីនឹងជួយអ្នកអោយមានអារម្មណ៍ស្រស់ថ្លាបានក្នុងអឡុងពេលធ្វេីការប្រចាំថ្ងៃ តែទោះជាអារម្មណ៍អវិជ្ជមាននៅតែកេីតមាននោះ សូមកុំអោយភាពតានតឹងទាំងនេះគ្រប់គ្រងអារម្មណ៍របស់អ្នកអោយសោះ ត្រូវចាំថាគ្រប់បញ្ហាទាំងអស់តែងតែមានដំណោះស្រាយ​។​ ត្រូវចងចាំថា​ Be Positive។

អត្ថបទដោយ​៖​ រស្មី



ដំណើរកំសាន្តបែបផ្សងព្រេង២យប់៣ថ្ងៃ ជាមួយនឹងធម្មជាតិនៅខេត្តប៉ៃលិន ជាកម្មវិធីបណ្តុះនូវក្តីស្រលាញ់របស់មនុស្សទៅកាន់ធម្មជាតិ។
កាលបរិច្ឆេទ៖ ថ្ងៃទី១០ ១១ ១២ ខែ កុម្ភៈ ២០១៧
សកម្មភាព៖ មានការបោះតង់នៅរីសត ដើរព្រៃទៅកាន់រមនីយដ្ធានទឹកជ្រោះ និង សកម្មភាពផ្សេងៗដែលទាក់ទងនឹងធម្មជាតិ។
តម្លៃ៖ 68$ក្នុងម្នាក់ (ទទួលបានការរ៉ាប់រងរាល់ការចំណាយគ្រប់យ៉ាង លើកលែងតែអាហារពេលព្រឹក)។

*សម្គាល់៖ ខ្លឹមសារអត្ថបទខាងលើគឺមិនមែនជារបស់Blogយើងឡើយ ហើយការបកប្រែនិងចែករំលែកនេះក្នុងគោលបំណងចែករំលែកព័ត៌មានតែប៉ុណ្ណោះ។

*Disclaimer: We don’t own the content. Our purpose is purely to help spread the information.

អត្ថបទដោយ៖ សាម សុជាទិញ

មនុស្សភាគច្រើនមានទម្លាប់ចូលចិត្តទំពារ ឫបរិភោគចំនីនៅពេលយប់ជ្រៅ បើទោះបីជាគេមិនឃ្លានក៏ដោយ ដែលនេះជាហេតុធ្វើអោយពួកគេឡើងគីឡូយ៉ាងឆាប់រហ័ស និងដោយមិនដឹងខ្លួន។ សាកល្បងអានគន្លឹះប៉ុន្មានយ៉ាងខាងក្រោមនេះទៅមើល៍ ក្រែងលោអាចកែប្រែទម្លាប់នោះបាន។
. ទទួលទានអាហារពេលព្រឹកជាប្រចាំ
នៅពេលដែលយើងទទួលទានចំនីនៅពេលយប់ជ្រៅច្រើនពេក យើងនឹងមិនចង់បរិភោគអាហារពេលព្រឹកឡើយ ដោយសារយើងមានអារម្មណ៍ថាឆ្អែតរួចទៅហើយតាំងពីពេលយប់។ 
ដូចនេះហើយ អ្នកត្រូវចេះតាំងចិត្តខ្លួនឯងថា មិនត្រូវពិសារអ្វីនៅពេលយប់ច្រើនពេកនោះទេ ព្រោះប្រព័ន្ធរំលាយអាហាររបស់អ្នកនឹងមិនបានធ្វើការរំលាយអាហារទាំងនោះម៉ត់ល្អទេ ជាហេតុធ្វើអោយអ្នកធាត់បន្តិចម្តងៗ ប៉ុន្តែផ្ទុយទៅវិញ អ្នកគួរតែផ្តោតទៅលើអាហារពេលព្រឹកដែលជាអាហារថាមពលប្រចាំថ្ងៃ។


. កាត់បន្ថយការទទួលទានភេសជ្ជ:មានជាតិស្ករខ្ពស់
នៅពេលដែលអ្នកពិសារនូវភេសជ្ជ:មានជាតិស្ករខ្ពស់ដូចជា កូកាកូឡា សូដា ទឹកផ្លែឈើកំប៉ុងច្រើនពេកនោះ អ្នកនឹងមានអារម្មណ៍កាន់តែឃ្លានជាងមុន ដូច្នេះហើយ អ្នកគួរតែជ្រើសរើសពិសារទឹក ទឹកតែ ឫកាហ្វេជំនួសវិញ។


. បរិភោគអាហារទាំងបីពេលអោយបានទៀងទាត់
ការទទួលទានអោយបានទៀងទាត់នូវអាហារទាំងបី ពិតជាអាចកាត់បន្ថយចំណង់ក្នុងការទទួលទានពេលយប់ជ្រៅបាន។ អ្នកគួរតែបន្ថយបរិមាណក្នុងការពិសារ បើសិនជាអ្នកខ្លាចឡើងទម្ងន់ ប៉ុន្តែត្រូវចាំថា អ្នកមិនគួររំលងអាហារណាមួយពេលទេ ព្រោះអ្នកប្រហែលជាអាចជ្រើសរើសពិសារចំនីកញ្ចប់ផ្សេងៗដែលមានកាឡួរីច្រើនលើសកំណត់។


. ចូលគេងឲ្យបានលឿន
បើអ្នកមិនទាន់គេងលក់ទេ ប្រាកដណាស់អ្នកនឹងមានអារម្មណ៍ឃ្លាន ហេតុអី? ដោយសារនៅពេលយប់ អរម៉ូននៅក្នុងខ្លួនប្រាណ ដែលធ្វើមនុស្សឃ្លាន កើនឡើងខ្លាំង ចំនែកឯអរម៉ូនម្យ៉ាងទៀតដែលធ្វើអោយយើងឆ្អែត ថយចុះខ្លាំង។ ដូច្នេះ បើមិនចង់អោយខ្លួនឯងធាត់ អ្នកគួរតែសម្ងំគេងទៅល្អជាង។


.ដុសធ្មេញជាប្រចាំមុនចូលគេង
អ្នកនឹងអាចកាត់បន្ថយចំណង់ក្នុងការទទួលទានបន្ទាប់ពីដុសធ្មេញស្អាតមុនចូលគេង ម្យ៉ាងវិញទៀត អ្នកនឹងមានអារម្មណ៍ថារសជាតិអាហារក៏មានភាពប្រែប្រួលដែរ។



អត្ថបទដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទ: WikiHow &, Authoritynutrition

មនុស្ស​ម្នាក់ៗ​តែង​តែ​គិតថា​ជីវិតរស់​នៅសព្វថ្ងៃ​របស់ពួកគេ​អោយ​តែមានលុយកាក់​ចាយ​វាយ​​និងមានការងារ​ធ្វេី​គឺគ្រប់គ្រាន់ឲ្យ​ពួក​គេរស់​នៅ​ដោយសុខ​ស្រួលរហូត​ដល់ចាស់​ ដោយមិនមានក្តីបារម្ភហេីយ ប៉ុន្តែពួកគេពិតជាមិនបានគិតដល់ចំនុចតូចៗទាំងនេះដែលអាចអោយពួកគេមានអារម្មណ៍ថាស្តាយក្រោយនៅថ្ងៃអនាគតនោះទេ​។
Photo credit: Chrirstianity
១.​ មិនបានទៅលេងកន្លែងដែលអ្នកប្រាថ្នាពេលដែលមានឱកាស
អាចថាវាជារឿងដែលគួរអោយសោកស្តាយបំផុតដែលយេីងមានឱកាសប៉ុន្តែមិនបានទៅដេីរលេងនៅកន្លែងដែលយេីងប្រាថ្នាចង់ទៅ ព្រោះថាឱកាសមិនមែនចេះតែមានសំរាប់មនុស្សគ្រប់គ្នានោះទេ ដូច្នេះយេីងគប្បីក្តាប់យកឱកាសដែលមានអោយជាប់ចៀវៀងការស្តាយក្រោយនៅអនាគត។

២,​ ថែរក្សាការស្រលាញ់ដែលមិនចុះសំរុងគ្នា
ចំពោះរឿងស្នេហាយេីងក៏អាចចាត់ទុកវាថាជាផ្នែកមួយដែលសំខាន់សំរាប់ជីវិតមនុស្សដូចគ្នាប៉ុន្តែបេីសិនជាយេីងជួបនូវស្នេហាដែលមិនចុះសំរុងនិងគ្នា វានឹងធ្វេីអោយមានអារម្មណ៍ស្រ្តេសកាន់តែខ្លាំង ដូច្នេះបេីមិនចង់សោកស្តាយនៅថ្ងៃក្រោយទេ អ្នកមិនគួរបន្តថែរក្សាការស្រលាញ់ដែលមិនយល់ចិត្គគ្នាអោយកាន់តែយូរទៀតនោះទេ ព្រោះថាយូរឬឆាប់ស្នេហាមួយនេះគង់តែបាក់បែកដដែល។

៣. ខ្វល់ពីការគិតមនុស្សជុំវិញខ្លួនខ្លាំងពេក
អាចនិយាយបានថាខ្លួនយេីងម្នាក់មិនអាចផ្គាប់ចិត្តមនុស្សទាំងឡាយជុំវិញខ្លួនរបស់យេីងបាននោះទេ ដូច្នេះសូមកុំខ្វល់អំពីការគិតរបស់អ្នកដទៃខ្លាំងពេក គួរណាស់ធ្វេីអ្វីដែលខ្លួនឯងមេីលឃេីញថាត្រូវហេីយមិនប៉ះពាល់ដល់អ្នកដទៃ ព្រោះថាជួនកាលការគិតរបស់អ្នកដទៃអាចធ្វេីអោយយេីងដេីរទៅកាន់ផ្លូវមួយដែលខុសហេីយស្តាយក្រោយអស់មួយជីវិតត្រូវចងចាំថាអ្នកគឺរស់នៅដេីម្បីខ្លួនឯងមិនមែនដេីម្បីអ្នកដទៃ។

៤.​ មិនបានសារភាព​ការស្រលាញ់ទៅកាន់"Crush"
មនុស្សយេីងភាគច្រេីនគឺហ៊ានស្រលាញ់ប៉ុន្តែខ្វះភាពក្លាហាននឹងសារភាព​ ជួនកាលគិតថាវាជារឿងអស់សំណេីចដែលលាក់ទុកការស្រលាញ់មួយនៅក្នុងចិត្តដោយមិនបានសារភាព ហេីយចាំរហូតដល់ពេលគេមានគូរទេីបគិតថាយឺតពេល ហេីយទេីបមានអារម្មណ៍ថាសោកស្តាយ​។ ចាំណាបេីសិនដាក់ចិត្តស្រលាញ់នរណាម្នាក់ហេីយ អ្នកត្រូវតែក្លាហានសារភាពប្រាប់ថាស្រលាញ់ភ្លាមៗទៅ។

៥. ខ្វះភាពស្និតស្នាលជាមួយកូន
ការរកស៊ីឬធ្វេីការពិតជាសំខាន់រហូតដល់ពុំមានពេលគ្រប់គ្រាន់សម្រាប់ថែក្សាកូនៗហេីយយកពួកគេទៅផ្ញេីនៅទារកដ្ឋានដែលធ្វេីអោយពួកគេលូតលាស់ធំធាត់ទាំង​មានអារម្មណ៍ថាខ្វះភាពស្និតស្នាលនិងការស្រលាញ់ពីឪពុកម្តាយ។ យេីងគួរណាស់តែចំណាយពេលវេលានិងចែករំលែកភាពសប្បាយជាមួយពួកគេអោយបានច្រេីនតាមតែអាចធ្វេីទៅបានដេីម្បីកុំអោយពួកគេគិតច្រេីនរហូតដល់ដេីរផ្លូវខុសទេីបថាស្តាយក្រោយ។

៦. មិនបានចំណាយពេលវេលាគ្រប់គ្រាន់ជាមួយឪពុកម្តាយ
នៅពេលដែលកូនៗរៀបការរួចហេីយ បេីសិនជាពួកគេមានលទ្ធភាពគ្រប់គ្រាន់ភាគច្រេីនពួកគេនិងទិញផ្ទះហេីយទៅរស់នៅបែកផ្សេងពីអ្នកមានគុណ ប៉ុន្តែពួកគេពុំបានគិតអំពីអារម្មណ៍របស់លោកទាំងពីរយ៉ាងណានោះទេ​ យ៉ាងណាពួកយេីងគប្បីចំណាយពេលវេលាជាមួយពួកគាត់អោយបានច្រេីនតាមដែលអាចធ្វេីទៅបានព្រោះថាវដ្តជីវិតកេីត​ ចាស់​ ឈឺ​ ស្លាប់របស់មនុស្សគឺជៀសមិនផុតនោះទេត្រូវថែរក្សាមនុស្សជុំវិញខ្លួនអោយបានល្អទាន់មានឱកាស។

៧.​ សម្រេចចិត្ដដោយប្រថុយប្រថាន
ការសម្រេចចិត្តត្រឹមត្រូវគឺជាការរៀបចំផ្លូវដ៏ល្អសម្រាប់ជីវិត ប៉ុន្តែបេីកាសម្រេចចិត្តនោះខុសវិញជីវិតយេីងនិងជួបរឿងលំបាក។ ដូចគ្នានេះដែរជាពិសេសរឿងធំៗផ្សេងៗសូមកុំសម្រេចចិត្តដោយប្រថុយប្រថានអោយសោះអ្នកត្រូវអោយបានច្បាស់លាស់ថាការសម្រេចចិត្តរបស់អ្នកពិតជាត្រឹមត្រូវឬគួរណាស់ទុកផ្លូវក្រោយសម្រាប់ខ្លួនឯងជៀសវៀងការសម្រេចចិត្តខុសហេីយដេីរដល់ផ្លូវទាល់

៨.​ តាមដានទំព័រLibrary Khmer
Library khmer ជាទំព័រមួយដែលផ្តល់នូវចំណេះដឹងជាច្រេីន បេីមិនLike មិនតាមដានទេប្រយ័ត្នស្តាយក្រោយ ^_^

អត្ថបទដោយ៖ ជុំ រស្មី

Khmer Cam Youth កំពុងស្វែងរកយុវជនស្ម័គ្រចិត្តជាច្រើនរូប សម្រាប់រៀបចំកម្មវិធីសប្បុរសធម៌ធ្វើដំណើរទស្សនកិច្ចនៅខេត្តកំពត។

គោលបំណងនៃកម្មវិធីជាចម្បងគឺចែកសំភារៈសិក្សាដល់សិស្សានុសិស្សបឋមសិក្សានៅស្រុកទឹកឈូ ខេត្តកំពត។
កម្មវិធីនេះមានរួមបញ្ចូលការដើរកម្សាន្តនៅរមណីយដ្ឋានចម្ការម្រេចកំពត និង រមណីយដ្ឋានព្រៃសហគមន៍កោងកាងផងដែរ។
ផុតកំណត់ទទួលពាក្យថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១៧
ពត៌មានលម្អិតសូមទំនាក់ទំនងទៅ លោក កុយ ភិរុណ 0967339437 និងលោក សានមិនា 012349092

*សម្គាល់៖ ខ្លឹមសារអត្ថបទខាងលើគឺមិនមែនជារបស់Blogយើងឡើយ ហើយការបកប្រែនិងចែករំលែកនេះក្នុងគោលបំណងចែករំលែកព័ត៌មានតែប៉ុណ្ណោះ។

*Disclaimer: We don’t own the content. Our purpose is purely to help spread the information.

បច្ចុប្បន្ន​​នេះ​ការ​និយម​​ស្លៀកពាក់​​បញ្ចេញ​​សាច់​គឺជា​​ទំនោរ​​ថ្មី​មួយ​​សម្រាប់​​សុភាព​ស្ត្រី​​ទាន់​សម័យ​។ ខោ​​ខ្លី​​គឺ​សឹង​តែ​​មាន​នៅ​​គ្រប់​ទូ​ខោរអាវ​​របស់​នារីៗ​ ​ក៏​ប៉ុន្តែ​​អ្នក​ដែល​​មាន​​រស​និយម​​ល្អ​​ ចេះ​​ជ្រើស​រើស​​ម៉ូត​ខោ​ខ្លី​ និង​លេង​​ស្ទាយ៍​​ខោ​ខ្លី​របស់​ពួកគេ ​គឺ​នៅ​មិន​ទាន់​មាន​ច្រើនណាស់​ណា​នៅ​ឡើយ។ ដូច្នេះ​ថ្ងៃនេះ​យើង​សូម​នាំ​មក​នូវ​គន្លឹះ​ពិសេស​ក្នុង​ការ​ស្លៀក​ខោខ្លី​យ៉ាងណា​ឲ្យ​មាន​ភាព​ទាក់ទាញ​សម្រាប់​គ្រប់​រូបរាង​របស់ស្រ្តី​និងគ្រប់​វ័យ​ផងដែរ​៖

1. ទិញឲ្យសមល្មមនឹងរាង  
សម្រាប់អ្នកមានសាច់ លោកអ្នកចាំបាច់ត្រូវប៉ានស្មាននូវខោខ្លីរបស់យើង ​ធ្វើយ៉ាងណាកុំឲ្យវាតឹងត្រង់ចង្កេះខាំ្លងពេកនាំឲ្យមានសាច់ហៀរចេញមក ។ លើសពីនេះទៅទៀត លោកអ្នកមិនគួររើសយកខោណាដែលខ្លី និង រឹបខ្លាំងពេកដែលវាអាចនាំឲ្យចេញសាច់គែមៗចេញមកក្រៅទេ។

2. ស្លៀកខោក្នុងដ៏ត្រឹមត្រូវ 
ក្នុងន័យនេះគឺចង់មានន័យថា ខោក្នុងរបស់អ្នកមិនគួរជាខោរបៀបកីឡាដែលវាអាចលេចចេញមកក្រៅពេលដែលអ្នកស្លៀកខ្លី យកល្អគួររើសយកខោក្នុងដែលមានរាងឃ្វៀលទើបជាការល្អ។

3. សាកផ្គូរផ្គងខោខ្លីជាមួយអាវផ្សេងៗ  
ស្រ្តីគ្រប់រូបគួរតែចេះនូវរបៀបផ្គូរផ្គងសម្លៀកបំពាក់របស់ខ្លួនឲ្យបានស៊ីគ្នា។ លោកអ្នកមិនគួរពាក់អាវដែលមានក្រឡេក្រឡាច្រើន ខណៈដែលខោខ្លីរបស់យើងក៏មានពណ៌ច្រើនលាយចូលគ្នានោះទេ។ ម៉្យាងវិញទៀតលោកអ្នកក៏មិនគួររើសយកអាវដែលមានពណ៌ក្រម៉ៅមកពាក់ជាមួយនឹងខោខ្លីពណ៌ក្រម៉ៅដូចគ្នានោះទេ។

4. កុំពាក់អាវដែលមានប្រវែងវែង  
ការពាក់អាវយឺតក្តី ឬប្រភេទផ្សេងក្តីដែលមានប្រវែងវែង គឺពិតជាជម្រើសមួយដែលមិនល្អ និង មើលទៅស្រស់ស្អាតឡើយ។ នៅពេលដែលស្រ្តីស្លៀកពាក់បែបនេះគឺមើលទៅដូចជាលោកអ្នកមិនបានស្លៀកខោក្នុងសោះឡើយ។ ដូច្នេះ យុវតីគួរចៀសវាង។

5. ពាក់ស្បែកជើងឲ្យត្រូវស្ទាយ៍ 
ក្នុងការជ្រើសរើសស្បែកជើងឲ្យមានភាពស៊ី និង គួរឲ្យចាប់អារម្មណ៍នោះ ស្រ្តីគ្រប់គ្នាមិនអាចខ្វះបានទេនូវប្រភេទស្បែកជើងឃ្លុបបែបកីឡា ស្បែកជើងកែងចោត និងប្រភេទស្ទាយ៍ដែលពាក់ស្រោមជើងវែងពាក់កណ្តាលភ្លៅ។ ការលេងស្ទាយ៍បែបនេះគឺពិតជាជួយឲ្យយុវតីមានភាពស្រស់ស្អាត និង ទាក់ទាញ។

6. លេងស្ទាយ៍ខោខ្លីជាមួយអាវធំក្រៅ 
 ស្ត្រីអាចផ្លាស់ប្តូរស្ទាយ៍របស់ខ្លួនដោយមិនបាច់បញ្ចេញសាច់គ្រប់ទីកន្លែងពេកនោះទេ។ លោកអ្នកអាចសាកល្បងពាក់អាវក្រៅរបៀបអាវធ្វើការជាមួយនឹងខោខ្លី បែបនេះវានឹងជួយឲ្យលោកអ្នកមើលទៅមិនស៊ិចស៊ីពេក និង មានតុល្យភាព។

7. ជឿជាក់លើខ្លួនឯង 
ចំនុចនេះគឺសំខាន់បំផុតសម្រាប់ស្ត្រីគ្រប់រូប ធ្វើជាខ្លួនឯង បង្ហាញប្រាប់ពិភពលោកនូវស្ទាយ៍របស់ខ្លួនគឺជាក្តីសុខមួយរបស់អ្នក។

រៀបរៀងដោយ ជិន ស្រីលាភ
ប្រភព wikihow.com

អ្នកស្រី Melania Trump ត្រូវបានស្គាល់ថាជាភរិយារបស់លោក ដូណាល់ ត្រាំដែលទើបតែបានស្បថចូលកាន់តំណែងជាប្រធានាធិបតេយ្យអាមេរិកទី៤៥ជាផ្លូវការនាពេលថ្មីៗនេះ ពោលគឺថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៧។ កន្លងមក ក្នុងនោះ អ្នកស្រីក៏ធ្លាប់ត្រូវបានទទួលរងការរិះគន់ជាច្រើនទាក់ទិនទៅនឹងការដែលអ្នកស្រីបានឡើងថ្លែងសុន្ទរកថាដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងសុន្ទរកថាភរិយារបស់លោកប្រធានាធិបតេយ្យផុតអាណត្តិ Barack Obama។ ខាងក្រោមនេះគឺជាចំនុចមូយចំនួនដែលអ្នកកម្រនឹងបានដឹងពីអ្នកស្រី Melania Trump​ :
Photo credit: Geopolis.Francetvinfo.fr
១. អ្នកស្រីអាចនិយាយបានចំនួន៥ភាសា
កន្លងមកយើងធ្លាប់ដឹង និងលឺអំពីអ្នកស្រី​ Melania តាមរយៈការថ្លែងសុន្ទរកថាបែបជាការស្វាគមន៍ ឬ ការថ្លែងជាចំណាប់អារម្មណ៏ផ្សេងៗជាភាសាអង់គ្លេស ប៉ុន្តែយើងប្រហែលជាមិនដឹងថាគាត់មានសមត្ថភាពនិយាយ​ភាសាមួយចំនួនទៀត។​ គួរអោយ​ដឹងថា ក្រៅពីអាចនិយាយភាសាអង់គ្លេសដែលមិនមែនជាភាសាកំណើតរបស់គាត់ Melania នៅអាចនិយាយចំនូន៤ភាសាទៀតរួមមាន: ស្លូវេនៀ បារាំង អាល្លឺម៉ង់ និង​ សឺរបៀន។​

២. អ្នកស្រីធ្លាប់បដិសេធលោកដូណាល់ ត្រាំ
កាលពី១០ឆ្នាំមុន Melania Trump បានជួបជាមួយនឹងលោកត្រាំនៅក្នុងក្លឹបកំសាន្តមួយ ពោល​​​​​ខណៈដែលលោកកំពុងតែមានទំនាក់ទំនងជាមួយនារីម្នាក់ផ្សេងទៀត។ នាពេលនោះ លោក ត្រំាក៏បានសុំលេខទូរស័ព្ទរបស់Melania ក៏ប៉ុន្តែលោកត្រូវបាននាងបដិសេធ។ បដិសេធ ដោយសារតែMelania បានដឹងថាត្រាំធ្លាប់មានកេរ្តិ៍ឈ្មោះមិនសូវល្អជុំវិញទំនាក់ទំនងស្នេហារបស់លោកកន្លងមក។

៣. អ្នកស្រីគឺជាភរិយាទី៣របស់លោកត្រាំ
តាមពិតទៅទម្រាំតែបានចងស្ពានមេត្រី និងរៀបការជាមួយការលោក Donal Trump នៅក្នុងឆ្នាំ២០០៥ រហួតដល់ទទួលបានកូនប្រុសពៅម្នាក់ឈ្មោះ Barron Trump​ លោក Donal Trump ធ្លាប់បានរៀបការម្តងជាពីរដងរួចទៅហើយ។ សម្រាប់លើកទីមួយលោកបានរៀបការក្នុងឆ្នាំ១៩៧៧​ រួចហើយទទួលបានកូនចំនួន៣នាក់រួមមាន Donal Jr, Ivanka, និង Eric។​ រហូតមកដល់ឆ្នាំ ១៩៩០ គាត់បានរៀបការម្តងទៀតជាលើកទី២​ហើយទទួលបានចំណងដៃកូនស្រីម្នាក់ទៀតឈ្មោះ Tiffany Trump។

៤. អ្នកស្រីធ្លាប់ជាតារាបង្ហាញម៉ូដកំពូលម្នាក់
នៅពេលដែល Melania បានមករស់នៅទីក្រុងញូវយ៉ក អ្នកស្រីត្រូវបានទស្សនាវដ្តីល្បីឈ្មោះជាច្រើន អញ្ជើញទៅថតដើម្បីធ្វើការផ្សព្វផ្សាយ ពីព្រោះថានាពេលនោះ Melania គឺជាតារាម៉ូដែលម្នាក់ដែលមានភាពល្បីល្បាញ។ អ្នកស្រីបានថតផ្សព្វផ្សាយអោយទស្សនាវដ្តីមួយចំនួនរួមមាន Allure, Self, Vanity Fair, ELLE ហើយក្រោយមកទៀត Melania ត្រូវបានអញ្ជើញអោយទៅថតបង្ហាញម៉ូដដាក់ក្របមុខអោយទស្សនាវត្តី Vogue ផងដែរ។

៥. អ្នកស្រីតែងតែហៅកូនប្រុសថា “ដូណាល់តូច”
បន្ទាប់ពីរៀបការ អ្នកស្រីMelania ទទួលបានកូនប្រុសម្នាក់ឈ្មោះថា Barron Trump ហើយអ្វីដែលពិសេសនោះគឺថាម្តាយរបស់គេដែលជាអ្នកស្រីMelania តែងតែហៅគេថា “ដូណាល់តូច”​ឬក៏ជាភាសាអង់គ្លេសហៅថា “little Donal”។ រហូតមកទល់ពេលនេះរូបគេ​មានអាយុ១០ឆ្នាំ។ សម្រាប់កូនប្រុសម្នាក់ អ្វីដែលគួរអោយចាប់អារម្មណ៍គឺរូបគេចូលចិត្តស្លៀកសំលៀកបំពាក់បែបផ្លូវការដែលរួមមានខោជើងវែង អាវធំ ជាមួយនឹងក្រវ៉ាត់ក ហើយតែងតែទៅលែងវាយកូនហ្គោលជាមួយឪពុកគេជាញឹកញាប់។

អត្ថបទដោយ៖ ព្រឿនបញ្ញារី
ប្រភព: theweek.com.uk

LibraryKhmer

{facebook#YOUR_SOCIAL_PROFILE_URL} {twitter#YOUR_SOCIAL_PROFILE_URL} {google-plus#YOUR_SOCIAL_PROFILE_URL} {pinterest#YOUR_SOCIAL_PROFILE_URL} {youtube#YOUR_SOCIAL_PROFILE_URL} {instagram#YOUR_SOCIAL_PROFILE_URL}

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget